ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក! រថយន្ដសណ្ដោងរ៉ឺម៉កដឹកទំនិញស៊ីម៉ង់ត៍ បុករថយន្តតូរីសដឹកកម្មករកម្មការិនី បណ្ដាលឲ្យរបួសមនុស្សជាច្រើននាក់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅចំណុចសេះសផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ស្ថិតក្នុងភូមិតាដែង ឃុំពោធិម្រាល ស្រុកបសេដ្ឋ រវាងរថយន្ដសណ្ដោងរ៉ឺម៉កដឹកទំនិញស៊ីម៉ង់ត៍ បុករថយន្តតូរីសដឹកកម្មករកម្មការិនី (៣៥នាក់) ក្នុងទិសដៅបញ្ច្រាសគ្នា។

ករណីនេះ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលមនុស្ស ១៦នាក់ (ប្រុសម្នាក់) និងខូចខាតរថយន្តទាំងសងខាង សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់