ព័ត៌មានបច្ចេកវិទ្យា ព័ត៌មានសិល្បៈ និងកម្សាន្ត

ដំណឹងល្អសម្រាប់អ្នកធុំក្លិនក្លៀក!កង្ហារបក់ក្លៀកមានលក់នៅលើទីផ្សារហើយ

ជប៉ុនៈ បុរសស្ត្រីដែលឧស្សាហ៍បែកញើសបង្ករឲ្យធុំក្លិនក្លៀក ពេលនេះលែងមានបង្ហាចោទទៀតហើយ ព្រោះក្រុមហ៊ុនជប៉ុនមួយបានផលិតកង្ហារបកក្លៀកធ្វើឲ្យក្លៀកស្ងួតនិងគ្មានក្លិន។

លោក Thanko អ្នកបង្កើតសម្ភារៈកំប៉ិចកំប៉ុកជប៉ុនបាននិយាយថា Wakino Shita Kura (ជប៉ុនផលិតឧបករណ៍ធ្វើឲ្យត្រជាក់ដាក់ក្រោមក្លៀក) គឺជាកង្ហារតូចមួយសម្រាប់ដាក់នៅនឹងដៃអាវដើម្បីធ្វើឲ្យក្លៀកត្រជាក់។ ល្បឿនកង្ហារមានបីលេខហើយអាចបញ្ចូលភ្លើងជាមួយនឹងកុំព្យូទ័រប្រសិនបើអ្នកចង់ប្រើក្នុងរយៈពេលយូរ។

សូមជម្រាបថា កង្ហារនេះមានទំហំ (៦០x៦៥x១៥mm) មានតម្លៃ២៤ដុល្លារ ដូច្នេះដើម្បីធ្វើឲ្យត្រជាក់ក្លៀកទាំងសងខាង អ្នកត្រូវចំណាយ ៤៨ដុល្លារ៕

មតិយោបល់