ព័ត៌មានសិល្បៈ និងកម្សាន្ត

សុខ សោម៉ាវត្តី និយាយពីកូនស្រីខ្លួន

ភ្នំពេញៈ អ្នកមេម៉ាយ សុខ សោម៉ាវត្តី បានថ្លែងប្រាប់ Post News នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ថាកូនស្រីបណ្តូលចិត្ត របស់នាងមានអាយុ ជាង៣ខួប និងបានចូលរៀនហើយ ។
សុខ សោម៉ាវត្តី ថា «កូនស្រីខ្ញុំមានអាយុជាង ៣ឆ្នាំមានឈ្មោះ រ៉ុថរ៉ា សោម៉ារី ដោយចូលរៀននៅសាលាតិចសាស ក្នុងកម្រិតថ្នាក់មត្តេយ្យ » ។

តារាសម្តែង សុខ សោម៉ាវត្តី បានបន្ថែមទៀតថា សោម៉ារី បច្ចុប្បន្នរស់នៅក្រោមបន្ទុករបស់នាង ហើយ សោម៉ារី ពិតជាស្រួលណាស់ ឲ្យអ្វីក៏ញ៉ាំដែរ ប៉ុន្តែសម្រាប់យើងជាមនុស្សចាស់ទេ រើសឲ្យគាត់ញ៉ាំ របស់ដែលញ៉ាំទៅធ្វើឲ្យប៉ះពាល់ដល់សុខភាព យើងអត់ឲ្យញ៉ាំទេ របស់ល្អ យើងឲ្យញ៉ាំបាន តែធាតុពិតស្អីក៏គាត់ញ៉ាំបានដែរ។

ពាក់ព័ន្ធនឹងរឿងវិស័យកុនវិញ អ្នកមេម៉ាយ សុខ សោម៉ាវត្តី ថារឿងសម្តែងបែបឡឺកឺៗ នោះ វាជារឿងធម្មតានោះទេ ព្រោះយើងជាអ្នកសម្តែង តែវាជាជោគជ័យមួយគេហៅថា អ្នកសម្តែងឆ្កួតៗ ឲ្យសម យំៗឲ្យសម។ នេះគ្រាន់ជាជ្រុងមួយឈុត ក្នុងរឿង អ្នកនាងម្ចាស់ឡឺកឺទេ ប៉ុន្តែសម្រាប់រឿងថ្មី សុខ សោម៉ាវត្តី បានអះអាងថា លែងប្រើចរិកឡឺកឺ ហើយគឺម្តូរទម្រង់មកលេង បែបកម្សត់ និងមនោសញ្ចេតនាវិញ ៕

sok1 sok Sok Somavotey (14) Sok Somavotey (13) Sok Somavotey (12) Sok Somavotey (11) Sok Somavotey (10) Sok Somavotey (9) Sok Somavotey (8) Sok Somavotey (7) Sok Somavotey (6) Sok Somavotey (5) Sok Somavotey (4) Sok Somavotey (3) Sok Somavotey (2) Sok Somavotey (1)

មតិយោបល់