ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ប៉ូលិសចាប់ខ្លួនមនុស្ស៤នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធករណីសម្លាប់មនុស្សនៅបារាំង

បារាំង: បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសបារាំងបានរាយការណ៍មកថា មនុស្សបួននាក់ ត្រូវគេជឿថា បានជាប់ពាក់ព័ន្ធទៅនឹងបុរសម្នាក់ដែលបានបើកឡានបុករះសម្លាប់មនុស្ស ៨៤នាក់ នៅក្នុងទីក្រុងនីស (Nice) ប្រទេសបារាំង ហើយឥឡូវនេះ ប៉ូលិសបានចាប់ឃុំឃាំងពួកគេផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៦នេះ។

ទីភ្នាក់ងារ AFP បានរាយការណ៍ឲ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ និងបីនាក់ទៀតនៅព្រឹក ថ្ងៃសៅរ៍នេះ។

បន្ទាប់ពីការវាយប្រហារដោយរថយន្តធំបើកចូលទៅបុកហ្វូងមនុស្សជាច្រើន នៅទីប្រជុំជន ក្នុងទីក្រុង Nice អំទ្យុងពេលមានមនុស្សកកកុញ នៅក្នុងពិធីបុណ្យជាតិរបស់បារាំង Bastille Day កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញ។

គួរបញ្ជាក់ដែរថា លោក Mohamed Lahouaiej-Bouhlel ជាតៃកុងឡានត្រូវបានបាញ់សម្លាប់ក្រោយកើតហេតុ ចំណែកអ្នកស្លាប់អាចនឹងមានការកើន ឡើងបន្តទៀត៕

មតិយោបល់