ការប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជា នៅក្នុងបរិវេណប្រាសាទសំបូរព្រៃគុក កាលពីថ្ងៃទី៨ កក្កដា បេក្ខជនបេក្ខនារី៦ ដួងបានគ្រងតំណែងជាម្ចាស់ពានគ្រងឈុតបុរាណបានស្អាត និងទាក់ទាញជាងគេនៅក្នុងការប្រកួត។ ខាងក្រោមនេះ គឺជាម្ចាស់ពាន ក្នុងចំណោមអ្នកប្រកួតសរុបជាង៧០រូប ដែលសម្រិតសម្រាំង សុទ្ធតែឈុតបុរាណស្អាតៗ គ្រប់សម័យកាលមិនធម្មតា។
លេខ១ប្រុស
លោក ឌួង តារាផាឌីន តារាចម្រៀងសំទ្បេង២ ដែលគ្រងឈុតព្រះគ្រូព្រាហ្មបុរោហិត ដែលជាគ្រូអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ ក្នុងពេលកម្ពុជា គោរពព្រហ្មញ្ញសាសនា
លេខ១ ស្រី
កញ្ញា ភីយ៉ា តារាសម្ដែង គ្រងឈុតស្រីទេព ដោយឈុតដែលនាងគ្រង គឺជាការច្នៃថ្មីចេញពីជញ្ជាំងប្រាសាទអង្គរ ហើយរក្សាទម្រង់ដើមផ្នែកបុរាណ
លេខ២ប្រុស លោក បញ្ញា សិទ្ធ តារាចម្រៀង គ្រងឈុតទេពតា
លេខ២ស្រី កញ្ញា វណ្ណា វត្តី តារាចម្រៀង គ្រងឈុតព្រះនាងទេពអប្សរាមកុដកំពូល៣ មិនធ្លាប់មាន ជាឈុតស្រាវជ្រាវថ្មី គ្រឿងថ្មី តែរក្សារចនាបទដើមលើជញ្ជាំងប្រាសាទ។
លេខ៣ប្រុស
លោក លឿង វិសាល បុរសឯកលេខ១វាយនភណ្ឌ២០១៩ និងជាក្រុមបង្ហាញម៉ូដBN គ្រងឈុតព្រះលក្ខណ៍ ក្នុងរឿងរាមកេរ្តិ៍។
លេខ៣ ស្រី កញ្ញា ពេជ្រ ចរណៃ តារាសម្ដែង គ្រងឈុតល្ខោនខោល។ កញ្ញា គឺជាកីឡាការិនីល្បុកក្កតោ និងជាតារាសម្ដែងផ្នែកវ៉ៃលោតហក់មួយរូប ប៉ុន្តែនៅពេលគ្រងឈុតល្ខោនខោល គឺទន់ភ្លន់ទាក់ទាញ ទើបទាក់ទាញពីគណកម្មការ ដើម្បីគ្រងពានប្រចាំលេខ៣បានសម្រេច៕
មតិយោបល់