អាម៉េរិកៈ គ្រូពេទ្យប្រចាំខ្លួនរបស់ តារាចម្រៀងប៉ុប Michael Jackson បានអះអាងថា តារាចម្រៀងអាម៉េរិករូបនេះ ចង់រៀបការ ជាមួយនឹងតួស្រី ក្នុងភាពយន្ត Harry Potter នាង Emma Watson មុនលោកស្លាប់។ នេះបើយោងតាម metro ចុះផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦។
វេជ្ជបណ្ឌិត Conrad Murray ធ្លាប់បានបម្រើសេវាកម្មសុខភាព ដល់តារាចម្រៀង ប៉ុប Michael Jackson រយៈពេល៣ឆ្នាំ ប៉ុន្តែជាអកុសល Conrad បានជាប់គុកពីបទឲ្យ Michael Jackson ផឹកថ្នាំហួសកម្រិត បណ្តាលឲ្យស្លាប់នៅឆ្នាំ ២០០៩ ។
Conrad Murray ត្រូវបានផ្តន្ទាទោសឲ្យជាប់គុករយៈពេល ៤ឆ្នាំ ប៉ុន្តែនៅឆ្នាំ២០១៣ គេបានដោះលែង វេជ្ជបណ្ឌិតរូបនេះវិញ។
ឥឡូវនេះដែរ លោកបានសរសេរសៀវភៅមួយ ដោយដាក់ចំណងជើងថា ‘This Is It’ ដែលប្រែជាខ្មែរថា «នេះគឺជាវា» ដោយក្នុងសៀវភៅនោះលោកក៏បានបញ្ជាក់ថា Michael Jackson មានគម្រោងចង់រៀបការជាមួយនឹង Emma Watson ។
ក្នុងសៀវភៅនោះ វេជ្ជបណ្ឌិតខាងលើ ក៏បានអះអាងថាតារាចម្រៀងប៉ុបរូបនេះ គ្មានស្មារតីក្នុងខ្លួននោះទេ នៅពេលដែលអារម្មណ៍ កាន់តែលង់ស្នេហ៍ តួសម្តែងស្រីនាង Emma Watson តាំងពីនាងមានអាយុ ១១ឆ្នាំមកម្លេះ ៕
មតិយោបល់