ព័ត៌មានជាតិ

Update: (មានវីដេអូ) ផ្ទុះកំហឹងមិនឲ្យជក់ថ្នាំ កូនអកតញ្ញូដកកាំភ្លើងគំរាមបាញ់ម្តាយផ្អើលពេញភូមិ

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង បានចុះបង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀនមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ កាលពីវេលាម៉ោង ៨៖១០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦នៅចំនុចភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាលបានចាប់ខ្លួនកូនអកតញ្ញូញៀនថ្នាំម្នាក់ដែលបានហៅបក្ខពួក៣នាក់ទៀត មកបម្រុងជក់ថ្នាំញៀននៅក្នុងផ្ទះម្តាយ តែត្រូវម្តាយហាមឃាត់មិនឲ្យចូលជក់ថ្នាំញៀននៅក្នុងផ្ទះ ក៏ខឹងសម្បារដកកាំភ្លើងគំរាមបាញ់ម្តាយខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ ហើយម្តាយទ្រាំលែងបានក៏ប្តឹងនគរបាលខណ្ឌសែនសុខឲ្យចាប់វាយខ្នោះយកទៅដាក់ដេកក្នុងទ្រុងទាំងយប់។

លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យ០៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ ទី១-ឈ្មោះ គ្រី ម៉ុងហេង អាយុ២៦ឆ្នាំ (ជាកូនអកតញ្ញូដកកាំភ្លើងខ្លីគំរាមបាញ់សម្លាប់ម្តាយ)។ ទី២-ឈ្នោះ ហេង សំភាស អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី៣-ឈ្មោះ ចាន់ សីហា អាយុ២២ឆ្នាំ ស្នាក់នៅម្តុំអូបាយក្អម ខណ្ឌទួលគោក។ ទី៤-ឈ្មោះ ហេង ចាន់វិរះ អាយុ២៧ឆ្នាំ។ ចំណែក វត្ថុតាំងរួមមាន៖ ថ្នាំញៀន២កញ្ចប់ និង អាវុធខ្លី១ដើម មានគ្រាប់មិនទាន់ប្រើ៦គ្រាប់ និងប្រើរួច២គ្រាប់។ ចំណែកម្ដាយឈ្មោះ ព្រំ ស្រី អាយុ៤៤ឆ្នាំ មុខរបអ៊ុតសក់ ស្នាក់នៅផ្ទះលេខ៧៣ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំខ្លួនទៅសួរនាំនៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕


https://youtu.be/5UI7l4q9lfU
https://youtu.be/2xXDOEhBoyA
https://youtu.be/Vt8UVqWZIlY

មតិយោបល់