អង់គ្លេសៈ ពាណិជ្ជករមា្នក់ឈ្មោះ Afzal Khan កាលពីឆ្នាំ២០១៤ បានបំបែកកំណត់ត្រានៅចក្រភពអង់គ្លេស ជាមួយនឹងស្លាកលេខរថយន្ត ដែលមានតម្លៃថ្លៃបំផុត ។
យោងតាម express បានចុះផ្សាយឲ្យដឹងថា រហូតមកដល់ពេលនេះ ស្លាកលេខរថយន្ត F1 បានក្លាយជារថយន្ត ដែលមានតម្លៃថ្លៃបំផុត គឺ ៦លានផោន ជាមួយនឹងការចុះបញ្ជីស្លាកលេខ Regtransfers ។
នេះគឺជាចំនួនមួយ មិនធ្លាប់មានក្នុងរយៈពេលជាង ១១១ឆ្នាំ ក្នុងចក្រភពអង់គ្លេស ដោយទឹកប្រាក់នេះ អាចនឹងទិញបានភូមិ Bentham នៅ Devon ។
ជាមួយនឹងស្លាកលេខដ៏ថ្លៃនេះ លោក Afzal Khan ចង់បំបែកកំណត់ត្រាសារជាថ្មី ដោយដាក់លក់ស្លាកលេខរថយន្ត F1 នេះក្នុងតម្លៃ ១0 ០០៩ ៩៩៥ ផោន។
អ្នកនាំពាក្យក្រុមប្រឹក្សាភិបាល បានឲ្យដឹងថា សម្រាប់តម្លៃដែលលក់ក្នុងចំនួនទឹកប្រាក់ ៦ លានផោន ឲ្យពាណ្ជិជ្ជករខាងលើ គឺជាតម្លៃមួយដ៏ល្អបំផុត ដែលយើងលក់វា ហើយនៅតែជាស្លាកលេខ ដែលថ្លៃបំផុត ក្នុងចក្រភពអង់គ្លេស៕
មតិយោបល់