ព័ត៌មានសិល្បៈ និងកម្សាន្ត

រងចាំជាយូរ ពេលនេះ កុល ដាវី និង សុខ រក្សា បានឃើញមុខកូនស្រីដំបូងហើយ!

(ភ្នំពេញ)៖ ទីបំផុត កុល ដាវី និង សុខរក្សា បានឃើញមុខកូនស្រីដ៏គួរឲ្យស្រលាញ់ជាលើកដំបូងហើយ ចំណែកឈ្មោះវិញក៏ពីរោះខ្លាំងណាស់ដែរ។

នៅប៉ុន្មាននាទីមុននេះតារាសម្តែង កុល ដាវី បង្ហោះរូបភាពកូនស្រីទើបកើតរបស់ខ្លួននៅលើគណនីហ្វេសប៊ុក ដោយបានបញ្ជាក់ថា នេះជាថ្ងៃដែលអ្នកទាំងពីររង់ចាំជួបមុខកូនស្រី រក្សា វិនីតា ជាយូរមកហើយ អ្នកទាំងពីរពិតជារំភើបរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ នៅពេលដែលបានឮសំលេងកូនយំ លើកដំបូង។កូនរបស់អ្នកទាំងពីរមានឈ្មោះថា រក្សា វីនីតា កើតនៅថ្ងៃ ច័ន្ទទី១១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០និង១៥នាទីព្រឹក។

ចំណែកអ្នកគាំទ្ររួមទាំងសាច់ញ្ញាតចូលរួមត្រេកអរនិងជូនពរគ្រប់គ្នា រិតតែធ្វើឲ្យអ្នកទាំងពីររំភើបចិត្តទ្វេឡើង ព្រោះក្លាយទៅជាឪពុកម្តាយគេហើយចាប់ពីថ្ងៃនេះទៅ៕

មតិយោបល់