ព័ត៌មានសិល្បៈ និងកម្សាន្ត

Lee Hi មានភាពក្រមិចក្រមើម សម្រាប់អាល់ប៊ុមបទចម្រៀងថ្មី My Star របស់នាង

(កូរ៉េ)៖ ជាមួយនឹងការចេញអាល់ប៊ុមបទចម្រៀងថ្មី ពាក់កណ្ដាលបទរបស់នាង Lee Hi ដែលក្នុងនោះក៏រួមទាំងបទចម្រៀង “Hold My Hand” និង “Breathe” ក្នុងអាល់ប៊ុមថ្មីមួយនេះ បានធ្វើឲ្យនាងទទួលបានសសើរយ៉ាងខ្លាំងពីក្រុមអ្នកគ្រាំទ្ររបស់នាងថា មានភាពក្រមិចក្រមើម និងគួរឲ្យចាប់អារម្មណ៍បំផុត។ នេះយោងតាមការផ្សាយក្នុងគេហទំព័របរទេសចេញផ្សាយនៅថ្ងៃទី១៨ ខែមេសាឆ្នាំ២០១៦។

សម្រាប់ការត្រៀមចេញអាល់ប៊ុម ‘Seoulite’ ជាបទចម្រៀងពេញរបស់នាងLee Hi ខាងមុខនេះ ត្រូវបានគេមើលឃើញថា នឹងមានបង្ហើរនូវសំនៀងដ៏ពិរោះ អមនឹងកាយវិការនៃការសម្ដែងដ៏ក្រមិចក្រមើម ជាមួយនឹងរូបសម្ផស្សដ៏ស្រស់ស្អាត និងគួរឲ្យទាក់ទាញរបស់នាងផងដែរ៕

Lee-Hi_1415997860_af_org 20121025_leehi-600x600

មតិយោបល់