ព័ត៌មានសុខភាព

ស្នាមជាំដោយសារតែមុន នឹងប្រែជាសស្អាតក្នុងពេលដ៏ខ្លី

ក្រៅពីផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ម្រេចខ្មៅត្រូវបានប្រើសម្រាប់ដោះស្រាយបញ្ហាស្បែកយ៉ាងមានប្រសិទ្ធិភាព។ ម្រេចខ្មៅ អាចជួយផ្តល់សំណើមដល់ស្បែក, កម្ចាត់កោសិកាងាប់ចាស់ៗ, លុបបំបាត់ស្នាមជាំដោយសារតែកើតមុន ព្រមទាំងជួយឲ្យស្បែកមានពណ៌ស្រស់ថ្លា។

របស់ដែលអ្នកត្រូវការ៖
– ម្រេចខ្មៅ ១ស្លាបព្រា
– ទឹកដោះគោជូរ (yogurt) ២ស្លាបព្រា

ការណែនាំ
– លាយគ្រឿងផ្សំទាំងពីរមុខនេះបញ្ចូលគ្នារហូតក្លាយជាល្បាយខាប់ៗ។
– មុននឹងប្រើម៉ាស់នេះ សូមលាងមុខជាមួយនឹងទឹកក្តៅឧណ្ឌៗជាមុនសិន ដើម្បីបើករន្ធញើស និងឲ្យល្បាយជ្រាបចូលបានជ្រៅ។
– ចាប់ផ្តើមលាបលើផ្ទៃមុខ ដោយធ្វើចលនាជារង្វង់ ហើយទុកពីរទៅបីនាទី។
– លាងសម្អាតផ្ទៃមុខជាមួយនឹងទឹកត្រជាក់ និងប្រើក្រណាត់កប្បាសជូតឲ្យស្ងួត។

ម៉ាស់បិទមុខបែបធម្មជាតិនេះ មានប្រសិទ្ធភាពបំផុតក្នុងការកម្ចាត់ស្លាកស្នាម, ស្នាមជាំដោយសារតែកើតមុន និងធ្វើឲ្យស្បែកភ្លឺរលោង៕

Skin

មតិយោបល់