ហ៊្សកដានីៈ វាហាក់ដូចជាគំនិតមួយផ្តេសផ្តាស ប៉ុន្តែការគួររូបភ្នែកនៅលើគូទសត្វគោក្របីអាចបំភ័យសត្វតោមិនឲ្យវាយប្រហារ និងការពារទប់ស្កាត់ និងការសងសឹកលើមនុស្សពីសត្វតោកាចសាហាវ។
ការគូរភ្នែកនៅលើគូទសត្វគោក្របីពិតជាអាចជួយបញ្ឈប់ការវាយប្រហារពីសត្វតោជាច្រើននៅអាហ្វ្រិក។
ដើម្បីជួយមនុស្ស និងហ្វូងសត្វគោក្របីរបស់ពួកគេ រួមគ្នាប្រឆាំងនឹងសត្វតោ ហ្ស៊កដានីបាននាំយកគំនិតយុទ្ធសាស្រ្តតម្លៃទាបមួយ ហើយសង្ឃឹមថានឹងអាចទប់ស្កាត់ការវាយប្រហារនិងអំពើហិង្សាដ៏កាចសា ហាវបាន។
គំនិតគូរគំនូរភ្នែកនៅលើគូទរបស់សត្វគោអាចបំភិតបំភ័យតោបាន ពួកគេនឹងបោកបញ្ឆោតភ្នែក របស់សត្វតោឲ្យចូលទៅក្នុងការគិតថាពួកគេត្រូវបានគេមើលឃើញ ហើយបណ្តាលឱ្យពួកគេបោះបង់ចោលការប្រមាញ់។
វិទ្យាសាស្រ្តបានឲ្យដឹងថា កាលបើតោបានមើលឃើញរូបភ្នែកនៅគូទរបស់គោ វាអាចជួយទប់ស្កាត់ចំនួននៃការវាយប្រហាធ្វើរចំណីពីសំណាក់សត្វតោបាន៕
មតិយោបល់