ក្រុមជម្រើសជាតិកម្ពុជាត្រូវការតែ១ពិន្ទុទៀតប៉ុណ្ណោះ ពីទីម័រក្នុងជំនួបល្ងាចនេះ ដើម្បីក្តោបឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF ក្រោយថៃបំបាក់ឡាវ ២ទល់និង០ មុននេះបន្តិចនៅពហុកីឡដ្ឋានជាតិ។
១គ្រាប់របស់កីឡាករលេខ១២ NITITORN SRIPRAMARN នៅនាទីទី ៣៥ និងកីឡាករ JINAWAT RUSSAMEE នៅនាទីទី៩០+២ បានបង្កើនគម្លាតពិន្ទុកម្ពុជានិងឡាវ ២ពិន្ទុ ខណៈកម្ពុជាសល់ឱកាសមាសមួយគឺជំនួបតទល់និងទីម័រខាងកើតនៅវេលាម៉ោង៦ល្ងាចនេះ។
កម្ពុជា ត្រូវការត្រឹមស្មើប៉ុណ្ណោះ ក៏អាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ ព្រោះក្នុងតារាងចំណាត់ថ្នាក់ទីម័រមានត្រឹម៤ពិន្ទុប៉ុណ្ណោះ ចំណែកកម្ពុជាមាន៦ពិន្ទុជាស្រេចហើយ។
មតិយោបល់