ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗ សោភា ទេពី ដូរស៑េរីរថយន្តជាង៦ មុឺនដុល្លារ

មានការភ្ញាក់ផ្អើលមិនតិចនោះទេ បន្ទាប់ពីតារាចម្រៀងវ័យក្មេង កញ្ញា សោភា ទេពី បង្ហាញរថយន្តថ្មីស្រឡាង ដែលត្រូវគេស្គាល់ថា ជារថយន្តស៑េរីទំនើប មានតម្លៃរហូតដល់ជាង៦មុឺនដុល្លារ។ យ៉ាងណាមិញតារាស្រីរូបនេះ បានឆ្លើយបញ្ជាក់ថា រថយន្តដែលនាងទើបប្ដូរក្ដៅៗ មិនមែនជាកាដូរបស់បុរសណាម្នាក់ ជូននាងក្រោយពេលនាងហក់ឡើងកូដនោះទេ។

មានការកោតសរសើរមិនតិចទេ ក្នុងពេលដែលនាងបង្ហោះឲ្យឃើញថា នាងទើបតែប្ដូររថយន្តម៉ាកឡិចសុីស NX 200T ឆ្នាំ២០១៦ យ៉ាងថ្មីសន្លាង ដែលត្រូវគេដឹងថា មានតម្លៃជិត៧មុឺនដុល្លារ។ រថយន្តនេះ ត្រូវនាងបង្ហាញឡើង កាលពីល្ងាចថ្ងៃទី៧ សីហា ឆ្នាំ២០១៩នេះ ខណ:ដែលរថយន្តនេះ គ្រាន់តែមានការបង្ហោះនាងប្ដូរក្ដៅៗ ក៍មានការខ្សឹបខ្សៀវភ្លាមៗថា ប្រហែលជាមានបុរសទ្រព្យស្ដុកណាមួយ ទិញចង់ផ្គាប់ចិត្តនាងហើយ បើទោះនាងប្រកាស អមដោយរូបភាពថាជាកាដូរបស់ម៉ាក់។

ឆ្លើយតបនឹងបន្ទិលនេះ សោភា ទេពី បញ្ជាក់ថា រថយន្តតម្លៃជាង៦៦០០០ដុល្លាររបស់នាង គឺពិតជាកាដូរបស់ម្ដាយ ១០០ភាគរយ ដោយមិនមានបុរសណាម្នាក់ យកលុយមកជះឲ្យនាង ក្នុងតួលេខដ៏ច្រើនបែបហ្នឹងបានទេ។ នាងលើកឡើង ដោយមិនស្ទាក់ស្ទើរថា ម្ដាយរបស់នាង ចង់ឲ្យនាងសប្បាយចិត្ត និងដោយសារតែលួចសួរចិត្តនាង ដឹងថានាងស្រទ្បាញ់រថយន្តស៑េរីនឹងផង ទើបម្ដាយរបស់នាង ទៅកុម្ម៉ង់ស្ងាត់ៗ ហើយយកមកប្រគល់ឲ្យនាង។

នាងអះអាងថា ម្ដាយខ្លួនគឺជាអ្នកជំនួញ និងមានមុខរបរធំដំគួរសម ក្នុងដៃជាយូរមកហើយ ទើបត្រឹមលទ្ធភាព រថយន្តដែលបានកាដូឲ្យ គឺមិនចាំបាច់ដល់ថ្នាក់ បុរសណាម្នាក់យកមកជះ។ ជាមួយនឹងស៑េរីរថយន្តថ្មីទំនើប ពិតជាធ្វើឲ្យ សោភា ទេពី មានមុខថែមមួយកម្រិត នៅក្នុងវិស័យសិល្ប:មិនអន់នោះទេ ក្នុងពេលដែលនាង ក៍កាន់តែមានការគាំទ្រខ្ពស់ តាំងពីបញ្ចប់ការប្រទ្បងចម្រៀងលំដាប់ថ្នាក់ពិភពលោកនៅហង្សមាស៕

មតិយោបល់