ព័ត៌មានសិល្បៈ និងកម្សាន្ត

មកមើលសម្រស់ដ៏ទាក់ទាញរបស់បវរកញ្ញាថៃ Amanda Chalisa Obdam ក្រោយតែងខ្លួនបែបនេះ!

 

(ថៃ)៖ បវរកញ្ញាថៃ ដ៏លេចធ្លោរក្នុងកម្មវិធីប្រឡងបវរកញ្ញានានា គឺកញ្ញា Amanda Chalisa Obdam ហាក់ទទួលបានការចាប់អារម្មន៍យ៉ាងខ្លាំង ជាពិសេសក្រោយពេលដែលនាង បានឈានជើងចូលប្រកួតក្នុងកម្មវិធី «Miss Grand International» ២០២០ ដែលបញ្ចប់នាពេលថ្មីៗនេះ។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ តារាដួងនេះបានតុបតែងខ្លួនយ៉ាងទាក់ទាញជាបន្តបន្ទាប់ ជាពិសេសក្នុងស្ទិល Drag Queen។

Amanda Chalisa ជាទូទៅតែងតែផាត់មុខស្រាលៗ និងបែបស៊ិចស៊ី ខណៈថ្មីៗនេះនាងបានធ្វើឲ្យគ្រប់គ្នាមើលសឹងមិនស្គាល់ ក្រោយ Make Up បែប Drag Queen យ៉ាងដូច្នេះ។ ពិតណាស់ មូលហេតុដែលនាង តុបតែងមុខស្លៀកពាក់បែប Drag Queen បែបនេះ ដោយសារនាងចង់អបអរដល់ពិធីបុណ្យការគាំទ្រ និងបញ្ជប់ការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា ឬហៅកាត់ LGBT៕

គួរជម្រាបថា Amanda Chalisa ក៏មានរូបសម្ផស្សស្រស់ស្អាតខ្លាំងតែម្ដង ព្រោះនាងជាកូនកាត់ថៃ-កាណាដា ទើបធ្វើឲ្យមុខមាត់ និងកម្ពស់នាងមើលទៅលេចធ្លោយ៉ាងដូច្នេះ។ ម្យ៉ាងវិញទៀត រាល់ពេលដែលតារាស្រីរូបនេះតុបតែងខ្លួនម្ដងៗ ធ្វើឲ្យហ្វេនលង់នឹងសម្រស់នាងគ្រប់គ្នា។ តារាស្រីរូបនេះ ត្រូវបានគេដឹងថា ធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាជាច្រើនដូចជា ឈ្នះមកុដក្នុងកម្មវិធី Miss Tourism Metropolitan International 2016, ក្លាយជា Miss Universe Thailand 2020 ជាដើម៕

មតិយោបល់