ទើបតែប្រកាសថា បានកាដូរថយន្តពីបងស្រីបង្កើតមិនបានប៉ុន្មានខែផង តារាសម្ដែងជាយដែនខេត្តបាត់ដំបង លោក ចាន់សុី សុីណាវ៉ាត់ត្រា បែរជាប្រកាសលក់ឡានយ៉ាងក្ដៅៗវិញ ធ្វើអោយគេយល់ថា លោកប្រហែលជាត្រូវម្ចាស់កាដូដកយកវិញ ឬ មានបញ្ហាអ្វីដែលបង្ខំអោយលក់ឡានចោល។ យ៉ាងណាមិញ ពាក់នឹងបញ្ហានេះ លោកប្រកាសថា បងស្រីកាដូហើយមិនយកវិញទេ ហើយហេតុផលដែលលោកប្រកាសលក់ គឺហត់នឹងភាពលូយឆាយ។
លោក ចាន់សុី សុីណាវ៉ាត់ត្រា បញ្ជាក់ថា លោកប្រកាសលក់ឡាន មិនមែនដោយសារប្រាក់ចំណូលធ្លាក់ចុះ មានបញ្ហាបំណុល ឬ មានជម្លោះជាមួយម្ចាស់កាដូនោះទេ ប៉ុន្តែហេតុផលចម្បង គឺលោកចង់ចាប់ផ្ដើមជីវិត ក្នុងភាពសាមញ្ញម្ដងទៀត ដើម្បីចង់ដឹងថា តើអ្នករាប់អានលោកទាំងឡាយ នឹងមានអារម្មណ៍ ឬ ការប្រែប្រួលយ៉ាងមិច ប្រសិនបើលោកគ្រាន់តែ ជាតារាមិនរថយន្តធ្វើដំណើរ និងមិនហុឺហារដូចមុន។ លោកថា ហត់នឿយដែលជួបមនុស្សជាច្រើន ធ្វើល្អចំពោះលោកតែនៅខាងមុខ ប៉ុន្តែក្រោយខ្នង និងចិត្តខាងក្នុង គឺពោរពេញដោយការនិយាយមិនល្អ អុីចឹងហើយ ទើបលោកចង់វិលដូចដើម ដើម្បីកុំមនុស្សទាំងនោះ មកប្រឹងសម្ដែងអំពើល្អចំពោះលោក នាំអោយខាតពេលវេលា។
លោកនិយាយថា”មនុស្សខ្លះមាក់ងាយយើង ពេលយើងនៅម៉ារៀលៗ ដល់ពេលយើងគ្រាន់ធ្វើជារាក់ទាក់ ប៉ុន្តែខ្ញុំដឹងថា ពេលខ្លះគឺសម្ដែងទេ អុីចឹងហើយទើបខ្ញុំ ចង់សាមញ្ញម្ដងទៀត ដើម្បីកុំអោយអ្នកប្រឹង ធ្វើពិបាកមកធ្វើជារាប់យើងតែម្ដង”។ យ៉ាងណាមិញលោកថា អ្នកធ្លាប់មានដំបៅនឹងលោកខ្លះ ក៍ត្រលប់មកល្អ ជាមួយលោកដោយសុច្ចចិត្តនោះដែរ ដោយគ្រាន់តែមានតិច មិនច្រើន។
លោកចាន់សុី សុីណាវ៉ាត់ត្រា បានសារភាពថា តាំងពីលោកមានឡានបនភឿនហៅជុំរកពេលសម្រាកមិនបាន អ្នកមិនធ្លាប់អោយតម្លៃ ក៍ចាប់ផ្ដើមប្រមូលផ្ដុំ តែលោកនឹងរង់ចាំមើលថា តើបើលោកអត់ឡាន ហើយមិនហុឺហារដូចមុន តើអ្នកណាខ្លះនៅតាមរាប់លោកដូចពេលនេះ។
ម្យ៉ាងមកពីលោកចាប់ផ្ដើមធុញទ្រាន់ នឹងការរាប់អានក្លែងក្លាយ ដែលលោកកត់សម្គាល់ថា មានមិនចេញពីចិត្តនោះផង ទើបលោក នឹងសាកល្បងធ្វើខ្លួនជាមនុស្សសាមញ្ញជាថ្មី ដោយមិនខ្វល់ថាអ្នកណា នៅរាប់រកលោក។ យ៉ាងណាមិញលោកប្រកែកថា មិនមានបញ្ហាជីវិត ឬ ស្ថានភាពការងារប្រែប្រួលនោះទេ ប៉ុន្តែមកពីលោក ចាប់ផ្ដើមហត់នឿយ នឹងការរាប់អានក្លែងក្លាយរបស់បុគ្គលខ្លះ ទើបលោកប្រកាសលក់ឡានចោល ហើយនឹងសាកល្បង រស់នៅបែបសាមញ្ញជាថ្មីម្ដងទៀត៕
មតិយោបល់