ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ៨នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកសំរោងទង

កំពង់ស្ពឺៈ មុខសញ្ញាសង្ស័យ ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ចេញប្រតិបត្តិការបង្ក្រាបបាននៅចំណុចក្នុងវត្តអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

តាមការបញ្ជាក់ពីលោកវរសេនីយឯក ឃុត សុផល អធិការស្រុកសំរោងទង ថាមុខសង្ស័យទាំងពីរ គឺជាមុខសញ្ញាប្រើប្រាស់ នូវសារធាតុញៀនជន សង្ស័យទាំងពីរមានឈ្មោះ នី ផាន់ណេត ប្រុស ២០ឆ្នាំ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ជាអ្នកកាន់ថ្នាំញៀន និងឈ្មោះ ហែម វណ្ណា ប្រុស ១៨ឆ្នាំ ភូមិស្វាយតាវង ឃុំសែនដី ស្រុកសំរោងទង(បក្ខពួក )។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតសម្ភារៈជាវត្ថុតាងរួមមាន៖ គ្រឿងញៀនចំនួន ៤កញ្ចប់
, ម៉ូតូ(មធ្យោបាយប្រព្រឹត្តបទល្មើស ) មួយគ្រឿ ង ,ទូរស័ព្ទដៃចំនួន ២គ្រឿង។

យោងតាមចំលើយបឋមឈ្មោះ ហែម វណ្ណា ប្រាប់ថា គ្រឿងញៀន នេះគឺទិញពីឈ្មោះ…ស្នាក់ នៅ ផ្ទះសំណាក់ យីហោនាគមាសសៀវម៉ី ផ្លូវជាតិលេ ខ ០៣ នៅម្ដុំខាងត្បូងផ្សារត្រាំខ្នារ ខេត្តតាកែវជំនាញ បន្ដសហការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធករណីខាងលើសរុប ០៨នាក់។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុក បានបញ្ជូនមុខសញ្ញារួមជាមួយ និងសម្ភារៈវត្ថុតាងមកការិយាល័យប្រឆាំងគ្រឿងញៀនខេត្ដ ដើម្បី កសាងសំណុំរឿងចាត់ការតាមនីតិវីធីច្បាប់៕

មតិយោបល់