ព័ត៌មានជាតិ

កម្លាំងប៉ុស្តិ៍នគរបាលឃាត់ខ្លួនជនជាតិចិន ៥នាក់ បទល្មើសល្បែងពាណិជ្ជកម្ម

ភ្នំពេញៈ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ជ្រោយចង្វារ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើស ល្បែងពាណិជ្ជកម្ម ដឹកនាំដោយលោកឧត្តមសេនីយត្រី ពៅ សំអុន អនុនាយកដ្ឋាន ដោយមានការចូលរួមសម្របសម្រួលដោយព្រះរាជអាជ្ញា ខាំ សុផារី បានចុះឆែកឆេរបន្ទប់លេខ ១២០១, ១២០២, ១២០៣, ១២០៣A និងបន្ទប់លេខ ៨០១ អគារខុនដូអ៊ិនហ្វីនីធី២៨ ជាមុខសញ្ញា ដែលមានដីកាចាប់ខ្លួនរបស់នគរបាលចិន ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងពេលប្រតិបត្តិការបង្ក្រាប កងកម្លាំងបានឃាត់ខ្លួនជនជាតិចិនតាមដីកាបានចំនួន ០៥នាក់ (ស្រី ០១នាក់) និងបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ -ទូរស័ព្ទដៃ ៨៨គ្រឿង
-កាតធនាគារ ២៤កាត់
-លិខិតឆ្លងដែន ៣៣ច្បាប់
-អត្តសញ្ញាណប័ណ្ណ ០៩សន្លឹក និងកំព្យូទ័រ ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្ម ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់