ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ទើរមិនគួរជឿ កូនស្រីតារាសម្ដែង នាយឆ្មារ បាត់ពីផ្ទះរាប់គីឡូ ម៉ោង១១យប់ អាចមកវិញដោយសុវត្ថិភាព

ផលិតករ និងតារាសម្ដែងបែបកំប្លែង លោក ហេង សុវណ្ណារ៉ា ហៅនាយឆ្នារ ឬ នាយវិចិត្រស្នេហា កាលពីរសៀលថ្ងៃទី២២ សីហា ហើយថា រកឃើញកូនស្រីវ័យ១ឆ្នាំកន្លះ ដែលផ្ញើនៅនឹងប្អូន នៅខេត្តសៀមរាបនោះហើយ ដោយខណៈដែលប្អូនស្រី របស់លោកក៏យកទៅបន់ហៅព្រលឹង និងធ្វើកិច្ចមួយចំនួន តាមសាសនា ក្រោយវង្វេងដើរចោលផ្ទះទាំងយប់នោះ។ អ្វីដែលគួរចាប់អារម្មណ៍ គឺកូនស្រីវ័យ១ខួបកន្លះ របស់លោកវង្វេងឆ្ងាយពីផ្ទះច្រើនគីឡូ នៅវេលាម៉ោងជាង១១យប់ តែនាងនៅតែមានសុវត្ថិភាព ក្នុងការមកដល់ផ្ទះវិញ។

លោក ហេង សុវណ្ណារ៉ា ម្ចាស់ហ្វេសប៑ុក Nara Cam បានបង្ហោះជាសាធារណៈថា “អរគុណបងស្រីមុំ និងស្វាមី យ៉ច់ សារិទ្ធិ មានទីលំនៅនៅ ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ប្រកបមុខរបរលក់នំបញ្ចុកនៅផ្សារាត្រី ខេត្តសៀមរាប ដែលបានឃើញ ណៃអុីកូនស្រី លោក ហេង សុវណ្ណារ៉ា ហៅ Nara Cam ដែលជាម្ចាស់ផលិតកម្ម Hope Film និងជាផលិតករ ហើយក៏ជាតារាសម្ដែងខ្សែភាពយន្តខ្នាតធំផងដែរ ដើរតាមផ្លូវជាតិលេខ6Aម្ដុំគល់ស្ពានទឹកវិល នៅវេលាម៉ោង ជាង១១យប់”។

លោកបន្តថា “បងស្រីមុំ និងស្វាមី យ៉ច់ សារិទ្ឋិ បានធ្វើដំណើរមកពីលក់នំបញ្ចក់នៅផ្សារាត្រី នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ដោយរ៉ឺម៉ក។ មកដល់ចំណុចកើតហេតុ គល់ស្ពានទឹកវិល ភូមិសន្តាន់ ឃុំទឹកវិល ស្រុកសៀមរាប ខេត្តសៀមរាប តាមបន្តោយផ្លូវជាតិលេខ 6A ទិសដៅពី ស្រុកសៀមរាបឆ្ពោះទៅស្រុកពួក។ ពេលមកដល់ចំណុចកើតហេតុ បងស្រីមុំ និងស្វាមី យ៉ច់ សារិទ្ធិ បានឃើញក្មេងស្រី ណៃអុី និងឆ្កែបី ដើរបណ្ដើរគ្នាតាមផ្លូវជាតិលេខ 6A បម្រុងឆ្លងថ្នល់ ហើយមានរថយន្តមួយគ្រឿង កំពុងបើកបរយ៉ាងលឿនសំដៅមកចំណុចដែលក្មេងស្រី ណៃអុី បម្រុងនឹងដើរឆ្លងថ្នល់ បងស្រី និងស្វាមីឃើញហើយ ភ័យយ៉ាងខ្លាំងក៏បានលើកដៃជាសញ្ញា ឱ្យរថយន្តឈប់ ក្រោយពីរថយន្តនោះឈប់ហើយ គាត់ក៏បានឈប់រ៉ឺម៉ក ដើរឆ្លងថ្នល់មករក ណៃអុី ។ ពេលលើកណៃអ៊ីពរហើយ សួររកឪពុកម្ដាយ តែដោយសាតែ ណៃអុី ទើបតែអាយុ ១ខួបកន្លះ មិនទាន់ចេះនិយាយ ទើបសួរមិនដឹងរឿង បងស្រីមុំ និងស្វាមី ក៏បានបីណៃអុី ដើរសួរតាមផ្ទះក្រែងបានឃើញ ឪពុកម្ដាយ ប៉ុន្តែពេលនោះយប់រាងជ្រៅ ហើយអ្នកស្រុកគេងលក់អស់ ទើបគាត់សម្រេចចិត្តយកណៃអុីទៅផ្ទះគាត់ នៅភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប “។

ក្រោយពីទទួលដំណឹងផ្សព្វផ្សាយព័ត៌មានពីការបាត់កូន របស់ លោក ហេង សុវណ្ណារ៉ា ដែលប្រើហ្វេសប៑ុកឈ្មោះ Nara Cam ពីរនាក់ប្ដីប្រពន្ធ ដែលយកក្មេងវ័យ១ឆ្នាំកន្លះ ក៏ទាក់ទងមក ហើយយកមកប្រគល់អោយប្អុនស្រីរបស់លោក ពួកគាត់ក៏បានធ្វើការទំនាក់ទំនង មកកាន់ប្អូនស្រីលោកនៅ ភូមិសន្តាន់ ឃុំទឹកវិល ស្រុកសៀមរាប ខេត្តសៀមរាបវិញ។

លោក ហេង សុវណ្ណារ៉ា ថាខ្លួនសប្បាយដូចកើតម្ដងទៀត ដែលកូនស្រីបានបាត់កណ្ដាលយប់ ហើយមានសុវត្ថិភាពត្រលប់មកផ្ទះវិញ។ អ្វីដែលលោករន្ធត់ចិត្ត គឺបងប្រុសបងស្រី ដែលជួបកូនស្រីរបស់លោក គឺជួបក្នុងរយៈចម្ងាយពីផ្ទះដែលបាត់ច្រើនគីឡូ ដែលលោកមិននឹកស្មានថា កូនស្រីដើរតែម្នាក់ឯង រង្វេងច្រើនគីឡូ ហើយបែរជាបានជួបអ្នកមានគុណទាំងពីរ ចំពេលត្រូវដើរឆ្លងផ្លូវ ដែលលោកគ្រាន់តែស្រម៉ៃរូបភាព តាមការរៀបរាប់របស់បងប្រុសបងស្រី ដែលរើសកូនលោកបាន ក៏លោករន្ធត់ជំនួស។

លោកប្រកាសថ្លែងអំណរគុណដល់បងស្រីមុំ និងស្វាមី និងអរគុណបងប្អូន អ្នកសារព័ត៌មានដែលជួយផ្សព្វផ្សាយ ក៏ដូចជាអរគុណដល់អ្នកក្នុងសង្គមហ្វេសប៑ុល ដែលជួយចែកចាយព័ត៌ធ្វើអោយអ្នករើសកូនលោកបានបានដឹង៕

មតិយោបល់