ខុសពីតារាសិល្បៈជាច្រើនដែលអួតសម្ញ៉ែងពីមុខរបរធំដុំ អតីតតារាចម្រៀងល្បីល្បាញ ដែលត្រូវគេស្គាល់ថា ជាម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រលងចម្រៀងប្រចាំខេត្តព្រះសីហនុ កាលពីឆ្នាំ១៩៩៥ អ្នកនាង សាន សុខកក្កដា បែរជាអះអាងថាមុខរបរធំដុំដែលអ្នកនាងធ្លាប់ប្រឡូក មិនស្មើនឹងអាជីវកម្មកំពុងប្រឡូកសព្វថ្ងៃនេះទេ។ អ្នកនាងហាក់សប្បាយនឹងមុខរបរចុងក្រោយ រហូតសារភាពដោយត្រង់ៗថាមិនសូវសង្វាតរឿងច្រៀងរាំដូចមុននោះផង។
អ្នកនាង សាន សុខកក្កដា ហៅម៉ាក់ដា បានសារភាពថា អ្នកនាងទើបតែបិទមុខរបរធំដុំ ដោយមុខរបរបើកសាឡនទ្រង់ទ្រាយធំដុំ គឺជាមុខចុងក្រោយ ដែលអ្នកនាងព្រលយថាឈ្នួលផ្ទះ ដេគ័រ ចំណាយបុគ្គលិក និងថ្លៃទិញបន្ថែមនូវសម្ភារៈគឺអស់ច្រើន ប៉ុន្តែសម្រាប់ចំណូល គឺបានត្រឹមល្អមើល។ មុខរបរដែលអ្នកនាងប្រឡូកកាលមុនគឺល្អតែមើលប៉ុណ្ណោះ ប៉ុន្តែបើសំដៅលើផលចំណេញ គឺហត់ហើយឈឺក្បាល មិនដូចមុខរបរលក់ត្រីងៀត គោងៀត ក្របីងៀត និងជ្រក់ជាដើម តាមអនឡាញ ដែលអ្នកនាងទើបប្រឡូកចុងក្រោយនេះទេ។ ជាក់ស្ដែងមុខរបរដែលអ្នកខ្លះមើលស្រាលនេះ តាំងពីចេញលក់ដូរ គឺធ្វើមិនទាន់នឹងតម្រូវការភ្ញៀវផង។ ក្នុងនោះអតិថិជនសាច់ងៀតរបស់អ្នកនាង ក៍សុទ្ធតែជាអ្នកក្រៅស្រុក និងអ្នកដែលមានជីវភាពធូរធារផង។
ជាមួយនឹងការលើកឡើងគេឃើញ គេឃើញគោងៀត ក្របីងៀតរបស់ម៉ាក់ដា ឬ ល្បីល្បាញនៅលើហ្វេសប៑ុក ដោយក្នុងមួយខែៗគឹលក់អស់រាប់សិបគីឡូ ដល់ថ្នាក់ជួយឲ្យអ្នកនាងទើបតែឡើងវីឡាក្ដៅៗក្រោយបិទអាជីវកម្មធំ។ ភាពល្បីល្បាញនៃរសជាតិងៀតគោ ងៀតត្រី និងងៀតក្របី និងការគាំទ្រនេះ អ្នកនាងបញ្ជាក់ថាជំរុញឲ្យអ្នកនាងសម្រេចបើកហាងលក់សាច់អាំងមួយសន្លាង ឈ្មោះ”ម៉ាក់ដាងៀតក្របី” នៅខាងមុខច្រកចូលបុរីពិភពថ្មីក្រុងតាខ្មៅ ដែលកាន់តែជួយឲ្យអ្នកនាងស្រួលកើបចំណូល។ អ្នកនាងបញ្ជាក់ថា បើកលក់ដូរបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មិនថាម៉ូយៗតូចម៉ូយធំ គឺមកភ្លក់ថ្វីដៃតែម្ដងដែលកាន់តែធ្វើឲ្យអ្នកនាងសប្បាយចិត្ត។ អ្នកនាងថាហាងថ្មីខ្លួនមិនធំដុំទេប៉ុន្តែតាំងពីបើកដំណើរការគឺសាច់អាំងមិនទាន់ ជាពិសេសម៉ោងកាន់តែយប់។ អ្នកនាងថាខ្លួនពិបាកត្រលប់ស៑ប់មកកាន់អាជីពចម្រៀង ប៉ុន្តែក៏បានជំរុញកូនស្រីឲ្យបន្តវេន និងអះអាងថានឹងឆ្លៀតពេលទទួលការងារសប្បុរសធម៌នៅពេលហាងថ្មីរលូនជាងនេះ៕












































មតិយោបល់