កំពង់ឆ្នាំងៈនៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២១និង៤០ នាទី នៅលើផ្លូវក្រាលកៅស៊ូក្នុងខេត្ត ស្តិតក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆាំ្នង។
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-9846 បើកបរដោយឈ្មោះ ឡុច វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង រស់នៅភូមិសន្ទួច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន បើក បរពីទិស ខាងជើងទៅទិសខាងត្បូង ដោយបើកបរក្នុងល្បឿនលឿន ក៏បានបុកជាមួយម៉ូតូ ១គ្រឿងទៀតម៉ាក HONDA SCOPY ពណ៌ស ពាក់ផ្លាកលេខ ស្វាយរៀង 1J-3690 បើកបរដោយឈ្មោះ ហេង សុជាតា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
បើកបរពីទិសខាងត្បូងទៅទិសខាងជើង ក្នុងដំណើរច្រាស់ទិសគ្នា បណ្តាលឲ្យរងរបួសមនុស្ស ២នាក់ ស្រី១នាក់ (របួសធ្ងន់ ០១នាក់ ស្រី ) និងខូចខាតម៉ូតូ ២គ្រឿង (ស្រាល) ក្រោយមកសមត្ថកិច្ចក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនអ្នកបើកបរម្នាក់ដើម្បីសាកសួរអំពីដំណើររឿង និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ៕




មតិយោបល់