ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៑េប៑ី ដាក់មួយបទបើកឆាក! ក្លាយជាគ្រាប់ពេជ្ររបស់ថោន

មិនមែនជារឿងងាយនោះទេ ដែលតារាចម្រៀងម្នាក់ អាចកន្ត្រាក់ការគាំទ្រ ដោយប្រើតែមួយបទ នៅក្នុងផលិតកម្ម ដែលខ្លួនចូលជ្រក។ ជាមួយនឹងការចាប់អារម្មណ៍ ក្នុងបទបើកឆាកក្រោមចំណងជើងថា”Be Me” បានធ្វើឲ្យគេមើលឃើញភ្លាមៗថា នាងនឹងមិនពិបាកឈរជើង ជាតារាល្បីល្បាញ ក្នុងទ្រនំថោន បន្ទាប់ពីដាក់តែមួយបទផ្ទុះ ក្នុងស្រទាប់មហាជន។

អ្នកគាំទ្រភាគច្រើនចាប់អារម្មណ៍មិនតិចនោះទេ បន្ទាប់ពីបទ”Be Me” ដែលមានចង្វាក់ យ៉ាងប្លែកត្រចៀករបស់នាង ត្រូវបានដាក់បង្ហោះ ហើយទាក់ទាញយុវវ័យ បានក្នុងសន្ទស្សន៍ខ្លាំងនាពេលនេះ។ ចម្រៀងបើកឆាករបស់កញ្ញា ប៑េប៑ី លើផេកផ្លូវការ របស់ផលិតកម្មថោន ធ្វើឲ្យគេមើលឃើញភ្លាមៗថា នាងពិតជាបញ្ចេញស្ទីលមិនធម្មតា ដើម្បីឲ្យបទ”Be Me” របស់នាងកាន់តែទទួលបានការគាំទ្រ។

អ្នកគាំទ្រភាគច្រើនស្រម៉ៃភ្លាមៗថា នាងនឹងបញ្ចេញក្បាច់រាំបានរស់រវើក ក្នុងពេលដែលនាង ក៏ជាតារាស្រីដែលលេចធ្លោទាំងរូបសម្រស់ ទឹកដមសំលេង និងក្បាច់រាំគួរឲ្យទាក់ទាញរួចទៅហើយ នាពេលកន្លងមក។ ចម្រៀងទាក់ទាញ ក្ដៅមួយបទនេះ គ្រោងបញ្ចេញជា MV ក្នុងពេលឆាប់ៗ ដោយប្រភពពីខាងផលិតកម្ម បង្ហើបថា កញ្ញា ប៑េប៑ី បានត្រៀមបញ្ចេញក្បាច់រាំ មិនណយនោះទេ ដើម្បីឲ្យបទចម្រៀងដំបូង របស់នាងកាន់តែលេចធ្លោ។ ប្រភពផ្លូវការ ក៏បានព្រលយថា ផលិតកម្មថោន នឹងបញ្ចេញបទចម្រៀងខ្លាំងៗ បន្តបន្ទាប់ដើម្បីជួយឲ្យ នាងក្លាយជាគ្រាប់ពេជ្ររះថ្មី របស់ផលិតកម្មថោន។

អ្នកគាំទ្រជាច្រើនលើកឡើងថា ត្រឹមតែមួយបទ “Be Me” តារាចម្រៀង កញ្ញា ប៑េប៑ី កន្រ្តាក់បានការចាប់អារម្មណ៍ បានខ្ពស់បែបនេះទៅហើយ។ ដូច្នេះហើយ ទើបវត្តមានរបស់នាង នៅក្នុងផលិតកម្មថោន ពិតជាមិនលំបាកនោះទេ ដើម្បីក្រសោបប្រជាប្រិយឈានឡើង។ ប្រសិនបើថោន ប្រើយុទ្ធសាស្ត្រ លើកស្ទួយតារាស្រីរូបនេះ ឲ្យមានបទល្អៗ ដូចជាបទ”Be Me” តែមួយប្រាវទៀត ពិតណាស់ថា ប៑េប៑ី នឹងក្លាយជាតារាជួរមុខម្នាក់ ដោយមិនបាច់រុញច្រើន។

ចង់ដឹងថា បទបើកឆាក”Be Me”ដែលកំពុងទទួលបានការចាប់អារម្មណ៍នេះ ពិរោះ និងប្លែកត្រចៀកប៉ុណ្ណា សូមរីករាយស្ដាប់កម្សាន្ត៖

មតិយោបល់