ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៉ីចឹងបានរាងស្អាតម្ល៉េះ! ភរិយា របស់ David Beckham ហូបតែត្រី និងបន្លែ ជាប្រចាំ រយៈពេល ២៥ឆ្នាំ មកហើយ

(បរទេស)៖ អតីតកីឡាករបាល់ទាត់ល្បីឈ្មោះ David Beckham បានរៀបការជាមួយនឹងអ្នកច្នៃម៉ូតដ៏ល្បីគឺលោកស្រី Victoria តាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ។ David បានឱ្យដឹងពីភរិយារបស់លោកថា Victoria មានភាពតឹងរុឹងចំពោះរបបអាហាររបស់នាងជាខ្លាំង គ្រប់ពេលគឺនាងញុាំតែត្រី និងបន្លែប៉ុណ្ណោះរយ:ពេល២៥ឆ្នាំមកហើយ។

អតីតកីឡាកររូបនេះបានបន្ថែមថា នាងធ្លាប់បំពានរបបអាហារតែម្តងគត់នៅ ពេលទម្ងន់កូនស្រីពៅ Harper ពេលនោះ Victoria បានញុាំអាហារក្នុងចានរបស់លោក ដែលវាជាទិដ្ឋភាពកម្រនឹងបានឃើញបំផុត។

គួរបញ្ជាក់ដែរថា បន្ទាប់ពីរៀបការអស់រយ:ពេលជាង២ទសវត្សរ៍មកនេះ David និង Victoria ទទួលបានកូនប្រុសស្រីចំនួន៤នាក់ជាចំណងដៃ ដែលគ្រួសារទទួលបានសុភមង្គលឃាខ្លាំងផងដែរ៕

មតិយោបល់