ខុសពីតារាសិល្បៈមួយចំនួន ដែលខំសង្វាតកសាងកេរ្តិ៍ឈ្មោះ ដើម្បីស្វែងរកលុយ កាក់ពីការសម្ដែង ឬ ច្រៀងរាំ ដើម្បីឲ្យមានលទ្ធភាពហុឺហារឡូយឆាយ ប៉ុន្តែសម្រាប់តារាសម្ដែងថ្មោងថ្មី កញ្ញា ទេព ស្រីពៅ បែរជាកាលីប និងលូយឆាយគ្រប់ការបង្ហាញខ្លួន ទាំងមិនទាន់មានឈ្មោះបោះសំឡេងនៅឡើយ។ កញ្ញាត្រូវគេឃើញ ប្រើរថយន្តឡិចសុីស200 T ស៑េរី២០១៦ តម្លៃជាង៧មុឺនដុល្លារ និងប្រើសុទ្ធតែរបស់ប្រេនៗ ដែលកាន់តែជួយលើកសម្រស់ផូរផង់របស់តារាថ្មីរូបនេះ ឲ្យទាក់ភ្នែក។
កញ្ញា ទេព ស្រីពៅ និយាយថា កញ្ញាទើបតែប្រឡូកការសម្ដែងក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយទើបបានសម្ដែងក្នុងរឿង”ព្រលឹងល្បុកក្កតោ” និងរឿង”ដើម្បីកូន”របស់លោក ហ៑ុយ យ៉ាឡេង។ កូនច្បងដែលមានស្រុកកំណើត នៅខេត្តបាត់ដំបង និងជាកូនកំព្រាឳពុករស់នៅ ជាមួយម្ដាយនៅក្រុងតាខ្មៅរូបនេះព្រលយថា ខ្លួនមិនមែនចូលប្រឡូកសិល្បៈ ដើម្បីស្វែងរកឱកាសមានបាននោះទេ អុីចឹងហើយ ទើបនាងមិនចូលប្រឡូកជាយូរមកហើយ ដោយរង់ចាំទាល់តែនាង មានលទ្ធភាពបានសមរម្យបន្តិច ទើបហក់ចូល។
នៅខាងក្រៅសិល្បៈ នាងថាខ្លួនគឺជាបុគ្គលិកផ្នែកទីផ្សាររបស់ក្រុមហ៑ុនអចនទ្រព្យ និងមានការងារមួយចំនួនទៀត ទើបមានមានលទ្ធភាពប្រើឡានទំនើប។ នាងថាខ្លួនជិះរថយន្តឡិចសុីស200T ឆ្នាំ២០១៦ ប្រមាណមួយឆ្នាំមកហើយ ដោយក្នុងពេលខាងមុខ ក៏គ្រោងនឹងប្ដូររថយន្តឡិចសុីស ដែលមានរាងធំជាងនេះ អោយកាលីបផងដែរ ដោយគ្រាន់តែនាងមិនទាន់ដឹងថា ទៅរួចស៑េរីណាណា។
ងាកមកការសម្ដែងវិញ កញ្ញាថា មិនសូវសង្វាតណាស់ណាទេ គឺលុះត្រាអាចទទួលបាន ទើបនាងទទួល ដោយសារតែនាង ក៏ត្រូវគិតគូរជំនួញផ្នែកអចលនទ្រព្យ ដែលជាប្រភពចំណូលធំរបស់ខ្លួនផងដែរ។ នាងនៅតែប្រកាស មិនថតឈុតស្នេហារោលរាល ឬ សុិចសុីខ្លាំងនោះទេ បើទោះជានាងទទួលស្គាល់ថា ត្រេមុខរបស់ខ្លួនស័ក្តសមនឹងតួអង្គកាចឆ្នាស់ លូយឆាយ និងសុិចសុី ជាងសម្ដែងជាតួអង្គសុរាបរាបសារ៕


























មតិយោបល់