ព័ត៌មានសិល្បៈ និងកម្សាន្ត

កាក់កបខ្លាំង ! ស្ងាត់ៗ រចនា រ៉ាវ៉ាឌី ហោះទៅដល់ឌូបៃ

(ភ្នំពេញ)៖ ពិតណាស់ រចនា រ៉ាវ៉ាឌី ជាតារាសម្ដែងស្រីដែល កំពុងទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ក្រោយពីរូបនាងបានលេចមុខសម្ដែងក្នុងខ្សែភាពយន្តភាគជាច្រើនរឿងមក ជាមួយនឹងទេពកោសល្យដ៏ប៉ិនប្រសប់បត់បែន បញ្ចូលអរម្មណ៍ឲ្យអ្នកទស្សនាស្លុងចិត្តជាមួយផងនោះ។

លើសពីនេះ អ្វីដែលមហាជនក៏ដូចជាអ្នកគាំទ្រតែងតែសរសើរមិនផុតពីមាត់នោះ បើនិយាយពីការតែងខ្លួនរបស់ រ៉ាវ៉ាឌី ពេលនេះ អាននិយាយបានថា នាងកាន់តែស្អាតប្លែកពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាកាលអំឡុងពេលចូលសិល្ប:ដំបូងៗ នាងធ្លាប់មានគេបង្អាប់ថាមានសម្លេងដូចសត្វឆ្មា រូបរាងមិនស្អាត មិនសមធ្វើតួកុនយ៉ាងណាក៏ដោយ។

ជាក់ស្ដែង មួយរយ:ចុងក្រោយនេះ គេសង្គេតឃើញ តារាស្រីរះឡើងត្រដែតរូបនេះ ហាក់មានរូបសម្រស់កាន់តែស្អាតក្មេងជាងវ័យ ជាពិសេសលេងខ្លួនហាយសូមិនធម្មតានោះទេ។ ជាងនេះទៅទៀត តារាស្រីរូបនេះមួយរយ:នេះថែមទាំងបានធ្វើដំណើរទៅក្រៅប្រទេសញឹកញាប់ទៀតផង ដោយកាលពីប៉ុន្មានសប្តាហ៍មុន នាងបានទៅកម្សាន្តនៅឯប្រទេសថៃ ចំណែកឯថ្មីៗនេះ នៅលើគណនីInstagram របស់នាងបង្ហោះរូបភាពជាច្រើនសន្លឹកនៅឯប្រទេសឌូបៃ បង្ហាញខ្លួនជាមួយនឹងរូបរាងដ៏ខ្ពស់ស្រឡះ ការរៀបចំខ្លួនបែបហ្វេសសិន អមនិងអគារខ្ពស់ៗទៀតនោះ មើលទៅ រ៉ាវ៉ាឌី ពិតជាឡូយមែនទែន៕

មតិយោបល់