អាមេរិកៈក្មេងស្រីជនជាតិអាមេរិកម្នាក់បានសម្រេចចិត្តរាំលេងនៅមាត់សមុទ្រ បើទោះបីជា ដឹងថានាងនឹងស្លាប់ក្រោយពេលចួលរួមក៏ដោយ។
នាង Jerika Bolen មានអាយុ ១៤ឆ្នាំរស់នៅក្នុងរដ្ឋ Wisconsin បានបញ្ចប់ការប្រឆាំងទប់ទល់ នឹងជំងឺសាច់ដុំខ្សោយមិនអាចព្យាបាលបាន ដោយការសម្រេចទៅចូលរួមរាំកម្សាន្តនៅក្នុង ពិធីជប់លៀងមួយនៅមាត់មមុទ្រ។
នាងបាននិយាយប្រាប់សារព័ត៌មាន NBC មុនពេលស្លាប់ថា ” ខ្ញុំគ្មានមិត្តភក្តិនឹងគេទេ ព្រោះខ្ញុំមិនចូលចិត្តដោយសារខ្ញុំមិនបានចេញទៅខាងក្រៅ ហើយខ្ញុំក៏មិនបានធ្វើរឿងអ្វីម្យ៉ាងដែរ ព្រោះជំងឺខ្ញុំឈឺចុកចាប់ខ្លាំងណាស់ ហើយការសម្រេចចិត្តទៅចូលរួមពិធីជប់លៀងនៅមាត់សមុទ្រពិតជាល្អក្នុងជីវិតរបស់ខ្ញុំ”។
ពួកគេហៅការចូលរួមនេះថា “ការរាំលើកចុងក្រោយ ”។គួរបញ្ជាក់ថា ក្មេងស្រី Jerika មានជំងឺសាច់ដុំខ្សោយមិនអាចកម្រើក និងធ្វើចលនាបានទេ លើកលែងតែដៃនិងក្បាលរបស់នាងប៉ុណ្ណោះ៕
មតិយោបល់