តម្លៃទូរសព្ទដៃ iPhone ទើបចេញថ្មី តែងតែត្រូវបានចោទសួរជារឿយៗដោយសារតែវាមានភាពខុសគ្នាទៅតាមប្រទេសនីមួយៗ។ សម្រាប់ iPhone X ក៏មិនខុសគ្នាដែរ ហើយភាពខុសគ្នានេះ គឺអាស្រ័យទៅតាមការកំណត់ពន្ធនាំចូលពីសំណាក់រដ្ឋាភិបាលនៃប្រទេសនីមួយៗ។
ក្នុងនោះ ប្រទេសឥណ្ឌា ដែលត្រូវគេដឹងថាជាប្រទេសក្រីក្រមួយ តែបែរជាតម្លៃ iPhone ត្រូវបានដាក់លក់ខ្ពស់ជាងប្រទេសជាច្រើនទៅវិញ។
ដូច្នេះ ការជ្រាបពីហាងឆេង iPhone X នៅតាមប្រទេសនីមួយៗ ថ្លៃ ឬថោកជាងប្រទេសមួយផ្សេងទៀត នឹងជួយឱ្យប្រិយមិត្តមានជម្រើសកាន់តែប្រសើរ មុននឹងសម្រេចចិត្តទិញវាមកប្រើ៖
ឥណ្ឌាៈ
iPhone X: ៦៤ GB ថ្លៃ ១៣៨៨ ដុល្លារ, ២៥៦ GB ថ្លៃ ១៥៩១ ដុល្លារ
1- សហរដ្ឋអាមេរិក
iPhone X: ៦៤ GB ថ្លៃ ៩៩៩ ដុល្លារ , ២៥៦ GB ថ្លៃ ១១៤៩ ដុល្លារ
2- កាណាដា
iPhone X: ៦៤ GB ថ្លៃ ១០៨២ ដុល្លារ , ២៥៦ GB ថ្លៃ ១២៥៦ ដុល្លារ
3- ហុងកុង (ទីក្រុង)
iPhone X: ៦៤ GB ថ្លៃ ១០៩៩ ដុល្លារ , ២៥៦ GB ថ្លៃ ១២៦៥ ដុល្លារ
4- United Arab Emirates
iPhone X: ៦៤ GB ថ្លៃ ១១១៧ ដុល្លារ , ២៥៦ GB ថ្លៃ ១២៨៨ ដុល្លារ
5- សិង្ហបុរី
iPhone X: ៦៤ GB ថ្លៃ ១២២០ ដុល្លារ , ២៥៦ GB ថ្លៃ ១៣៩៧ ដុល្លារ
6- អូស្រ្តាលី
iPhone X: ៦៤ GB ថ្លៃ ១២៦៣ ដុល្លារ , ២៥៦ GB ថ្លៃ ១៤៦៣ ដុល្លារ
7- ចិន
iPhone X: ៦៤ GB ថ្លៃ ១២៨១ ដុល្លារ , ២៥៦ GB ថ្លៃ ១៤៨២ ដុល្លារ
8- ណូវែលហ្សឺឡង់
iPhone X: ៦៤ GB ថ្លៃ ១៣០៣ ដុល្លារ , ២៥៦ GB ថ្លៃ ១៥២០ ដុល្លារ
9- ចក្រភពអង់គ្លេស
iPhone X: ៦៤ GB ថ្លៃ ១៣២០ ដុល្លារ , ២៥៦ GB ថ្លៃ ១៥១៨ ដុល្លារ
10- ដាណាម៉ាក
iPhone X: ៦៤ GB ថ្លៃ ១៣៦៧ ដុល្លារ , ២៥៦ GB ថ្លៃ ១៥៦០ ដុល្លារ។
គួរបញ្ជាក់ថា iPhone X មិនទាន់បើកឱ្យកម្ម៉ង់ទិញនៅឡើយទេ ពោលគឺ គេត្រូវរង់ចាំរហូតដល់ថ្ងៃទី ២៧ តុលារ ហើយត្រូវបន្តរង់ចាំដល់ថ្ងៃទី ៣ វិច្ឆិកា ទើបក្រុមហ៊ុនចាប់ផ្តើមចែកចាយលក់លើទីផ្សារ៕
ប្រភពព័ត៌មានៈ cntraveller
មតិយោបល់