ក្រុមហ៊ុន Apple ទើបបានធ្វើបច្ចុប្បន្នភាពកម្មវិធី Apple Store របស់ខ្លួនសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ iOS លើទូរសព្ទ iPhone និង iPad ឱ្យឡើងដល់ជំនាន់ ៥ ជាមួយការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់មួយចំនួន ដែល Post Tech សូមបង្ហាញជូនដូចខាងក្រោម៖
១- ផ្តល់បទពិសោធកាន់តែល្អប្រសើរសម្រាប់អ្នកប្រើប្រាស់ នៅលើឧបករណ៍ចល័តក្នុងដៃ ដោយវានឹងណែនាំកម្មវិធី-ហ្គេម ឬផ្នែកផ្សេងៗដល់លោកអ្នក បូករួមជម្រើសដើម្បីឱ្យវាបង្ហាញកម្មវិធីដែលលោកអ្នកចូលចិត្ត ព្រមទាំងមានមុខងារស្គេន និងទិញឧបករណ៍បន្ទាប់បន្សំផ្សេងៗផងដែរ។
២- មឺនុយ Session ពេលនេះវាអនុញ្ញាតឱ្យលោកអ្នកស្វែងរកផ្នែកផ្សេងៗជាប្រចាំថ្ងៃទាក់ទងទៅនឹងតន្រ្តី រូបថត និងអ្វីៗជាច្រើនផ្សេងទៀត។ បន្ថែមពីលើនោះ លោកអ្នកនឹងអាចជ្រើសរើសផ្នែកមួយដោយផ្អែកលើផលិតផលដែលខ្លួនមានរួច។
៣- សម្រាប់អ្នកដែលបានទិញទំនិញតាម Apple Store កម្មវិធីនឹងផ្តល់ឱ្យពួកគេនូវជម្រើសដើម្បីគ្រប់គ្រងការបញ្ជាទិញតាមមធ្យោបាយចម្រុះ។ នៅពីលើនោះ អ្នកអាចមើលវិក្កយបត្រ កែព័ត៌មានលម្អិតនៃការដឹកជញ្ជូន កត់ទុកសារ ឬច្រានចោលមុខទំនិញមួយនៅក្នុងការកម្ម៉ង់របស់ខ្លួនផងដែរ។
៤- កំណែ Apple Store ថ្មីនេះដែរ ផ្តល់ភាពកាន់តែងាយស្រួលក្នុងការមើលឃើញការសន្សំផ្សេងៗរបស់អ្នក ដែលកើតចេញពីការទិញផលិតផលដែលកែថ្មីឡើងវិញ។ ដូច្នេះ អ្នកនឹងមិនមានកំហុសណាមួយខណៈទិញទំនិញពីឃ្លាំងទំនិញរបស់ក្រុមហ៊ុន Apple នេះទេ៕
ប្រភពព័ត៌មានៈ9to5mac
មតិយោបល់