
លោកតាប្រាជ្ញ ឈួន ដែលជាអ្នកចម្រៀងចាប៉ី ដ៏ល្បីល្បាញកំពុងតែដេកឈឺដង្ហើយស្រែករកជំនួយជាទម្ងន់នៅស្រុកកំណើត ខណៈដែលក្រុមគ្រួសាររបស់លោតាត្រូវការជំនួយ ដើម្បីដោះស្រាយនូវបញ្ហាខ្វះខាត់ តារាសម្តែង ពិធីករវិទ្យុមានឈ្មោះបោះសម្លេងក្នុងសង្វៀនសិល្បៈគួរសម កញ្ញា អាលីយ៉ា បានចូលរួមរៃអង្គាសថវិកា ពីសប្បុរសនានា និង ថវិការផ្ទាល់ខ្លួនរបស់នាងដើម្បីប្រគល់ជូនលោកតា ប្រាជ្ញ ឈួន ដែលជាតារាចម្រៀងចាប៉ីដងវែង ដល់គេហដ្ឋាន ។

ដូចអ្វីដែល អាលីយ៉ា បានគ្រោងទុក នាងនឹងនាំយកថវិកា ជូនលោកតា ដែលរស់នៅឯស្រុកកំណើត ស្ថិតក្នុងភូមិ សម៉ ឃុំ ឃ្វាវ ស្រុក ទ្រាំង ខេត្ត តាកែវ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១២ ដែលត្រូវនឹងថ្ងៃចន្ទ ដែលជាពេលវេលាដ៏ល្អ ហើយក៏ជាថ្ងៃដើមសប្តាហ៍ផងដែរ បើតាមការឲ្យដឹងរបស់ អាលីយ៉ា ។
តារាដែលចូលចិត្តលេងស្តាយ៍ បែបអឺរ៉ុប បានថ្លែងប្រាប់ គេហទំព័រ ដំណឹង ឲ្យដឹងថា នាងនឹងមិត្តភក្តិប្រហែលជា ៣ ទៅ ៤ នាក់ នឹងពាំនាំយកនូវអំនោយដែលមាន ទាំងសម្បុរសជន និងអំនោយផ្ទាល់ខ្លួនរបស់នាង ដើម្បីឲ្យលោកតា ឆាប់ជាសះស្បើយពីការយាយីពីជំងឺឲ្យបានឆាប់ៗ ។ទោះបីជាយ៉ាងនេះក្តីសម្រាប់ទំហំទឹកប្រាក់នៅមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយនោះទេ វាអាចប្រែប្រួលទៅតាមកាលៈទេសៈ។
គួរបញ្ជាក់ផងដែរថា លោកតា ប្រាជ្ង ឈួន គឺជាអ្នកចម្រៀងចាប៉ីដងវែងដ៏ល្បីល្បាញ ដោយត្រូវវិលត្រលប់ទៅគេហដ្ឋានវិញបន្ទាប់ពីស្ថានភាពលោកតាកាន់តែធ្ងន់ធ្ងរទៅៗ ម្យ៉ាងវិញទៀតដោយកង្វះខាត់នូវថវិកា ក្នុងការចំណាយលើផ្នែកផ្សេងៗ ហេតុដូចនេះត្រូវវិលត្រលប់វិញទៅស្រុកកំណើតនៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១២ ៕

ដោយ៖បុរសដំណឹង
មតិយោបល់