ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ៊ីរ៉ង់ចាប់ខ្លួនជនសង្ស័យភេរវករ ៤០ នាក់នៅតំបន់ព្រំដែន

អ៊ីរ៉ង់ៈ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Abdolreza Rahmani Fazli និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសអ៊ីរ៉ង់បានចាប់ និងឃុំខ្លួនជនសង្ស័យភេរវករចំនួន ៤០ នាក់ នៅតំបន់ព្រំដែនភាគអាគ្នេយ៍របស់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។

ក្នុងប្រតិបត្តិការរយៈពេលពីរយប់ ផ្លូវរោងក្រោមដីជម្រៅ ២០ម៉ែត្រ និង ៤០ម៉ែត្រ ត្រូវបានគេរកឃើញ កន្លែងលាក់ខ្លួនរបស់ពួកភេរវករ នេះបើតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍។

កាលពីថ្ងៃពុធប្រធានប៉ូលិសភាគអាគ្នេយ៍នៃខេត្ត Baluchestan លោក Hossein Rahimi Sistan បាននិយាយថា កម្លាំងស៊ើបការណ៍បានចុះរុះរើ និងចាប់ខ្លួនក្រុមភេរវករ នៅព្រំដែនទីក្រុង Khash នេះបើតាមទីភ្នាក់ងារ Tasnim បានរាយការណ៍។

របាយការណ៍នេះ មិនបានកំណត់ថា វាជារឿងនយោបាយ និងអត្តសញ្ញាណជនជាតិដើមភាគតិច ដែលត្រូវបានចាប់ខ្លួននោះទេ៕

មតិយោបល់