ព័ត៌មានសិល្បៈ និងកម្សាន្ត

MV បទ”Crush” ឈិត សុវណ្ណបញ្ញា លូយកប់លើទឹកដី ម៉ាឌីវ

មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបទចម្រៀងតារាចម្រៀងកញ្ញា ឈិត សុវណ្ណបញ្ញា ក្រោមចំណងជើងថា “Crush” ត្រូវបានចេញបង្ហោះ ហើយមានការចូលទស្សនាច្រើនតាំងពីចេញផ្លូវការ។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រកោតសរសើរ គឺស្ទីលតែងខ្លួនជានាងមច្ឆារបស់នាង និងសម្រស់លើកោះម៉ាឌីវ ដែលអ្នកណាក៏ជាប់ចិត្ត។

ចម្រៀងមួយបទនេះ គឺជាបទចម្រៀងថ្មីរបស់នាង ក្នុងផលិតកម្មថោនដោយ នេះក៏ជាបទចម្រៀងដែលនាង និងក្រុមការងារ បានចុះទៅថតដល់ប្រទេសម៉ាឌីវតែម្ដង ខណ:ដែលបទចម្រៀងនេះ គឺមានការចំណាយច្រើន ប៉ុន្តែអ្វីដែលទទួលបានមកវិញ គឺបទ”Crush” មួយបទនេះ មានរូបភាពស្រស់ស្អាតប្លែកភ្នែក។ ចម្រៀងមួយបទនេះ ក៏ពិរោះ និងមានអត្ថន័យពោរពេញដោយមនោសញ្ចេតនាផងដែរ។

ចង់ដឹងថាបទ”Crush” របស់ ឈិត សុវណ្ណបញ្ញា មានសាច់រឿង និង ទិដ្ឋភាពលើកោះម៉ាឌីវស្រស់ស្អាតយ៉ាងណា សូមអញ្ជើញទស្សនា៖

https://youtu.be/5QiSwk8EpYY

មតិយោបល់