ក្រៅពីជោគជាំក្នុងការងារមនុស្សធម៌ ជាមួយសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម យ៉ែម សំអូន នឹងដឹកដៃ តារាចម្រៀង ឆោម និមល ទៅកាន់ទឹកដីប្រទេសស្វីស ដើម្បីបំពេរអារម្មណ៍បងប្អូនប្រជាជនខ្មែរ រស់នៅទីនោះ ។
យ៉ែម សំអូន បានសរសេរនៅលើហ្វេសប៊ុកខ្លួនម្សិលមិញថា អរុណសួស្ដីបងប្អូនទាំអស់គ្នាទាំងក្នុងនិងក្រៅប្រទេស ជាពិសេសបងប្អូនដែលរស់នៅប្រទេស សហគម អឺរ៉ុប។ បងប្អូនដែលរស់នៅប្រទេស ស្វីស ត្រៀមខ្លួនហើយឬនៅសំរាប់ការ រាំកំសាន្តនៅថ្ងៃសៅរ៍ ខាងមុខនេះ។
តារាចម្រៀងខាងលើបានសរសេរបន្តថា ខ្ញុំបាទ យ៉ែម សំអូន និង កញ្ញា ឆោម និមល និងជួបបងប្អូន នៅថ្ងៃ សៅរ៍ទី 08-10-2016 នៅប្រទេសស្វីស និងចូលរួមដើម្បីផ្ដល់នៅភាពសប្បាយរីករាយ និងការរាំលេងកំសាន្តជាមួយនិងបងប្អូនផងដែរ ។ កុំភ្លេច ចាំជួបគ្នាណា។
ប្រភពព័ត៌មានស្និទ្ធតារាចម្រៀងខាងលើ បានប្រាប់ឲ្យដឹងថា លោក យ៉ែម សំអូន នឹងដឹកដៃ កញ្ញា ឆោម និមល ហោះទៅកាន់ទឹកដី ស្វីស នៅថ្ងៃទី៦ ខែតុលា ។បើទោះបីជា លោក យ៉ែម សំអូន មានការងារមមារញឹកជាមួយ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម និង អាជីវកម្មផ្នែកសំអាងការខ្លួន បូករួមទាំងសេវាកម្មផ្សេងៗ សម្រាប់ពិធីមង្គលការ តែលោក យ៉ែម សំអូន នៅតែឆ្លៀតទៅស្វីស ដើម្បីបំពេញអារម្មណ៍សប្បាយរីករាយ ជូនដល់បងប្អូនខ្មែរ រស់នៅប៉ែក អឺរ៉ុប។ប្រភពខាងលើបានបន្ត។
សម្រាប់ការដឹកដៃ កញ្ញា ឆោម និមល ទៅកាន់ស្វីស លើកនេះ គឺមានរយៈពេលពី ១៥ថ្ងៃ ទៅ ៣០ថ្ងៃ ៕
មតិយោបល់