ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក! កុងតឺន័រដឹកទំនិញសង្ស័យ អ្នកបើកងងុយដេករេចង្កូតប្រាសខ្លួនដេកក្នុងប្រឡាយទឹកស្អុយ

ភ្នំពេញ: រថយន្តកុងតឺន័រដឹកទំនិញមួយគ្រឿង អ្នកបើកបរងងុយដេក ងោកមួយភាំងរេចង្កូតធ្លាក់ផ្លូវ ប្រាសខ្លួនដេកក្រឡាប់ក្នុងប្រឡាយទឹកស្អុយ ផ្អើលអស់មច្ឆាក្នុងទឹក តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស នៅវេលាម៉ោង ៦ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមផ្លូវ៣០ម៉ែត្រ ក្បែរផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តជួបគ្រោះថ្នាក់ដោយខ្លួនឯងខាងលើ ម៉ាក FUSO ពណ៌ស គ្មានស្លាកលេខ ប្រភេទកុងតឺន័រសណ្តោងរ៉ឺម៉ក ដឹកទំនិញ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ មិនប៉ះពាល់ដល់អ្នកដទៃ ទើបប្រគល់ឲ្យម្ចាស់ ក្រុមហ៊ុន ស្ទូចលើកយករថយន្តចេញដោយខ្លួនឯង ៕

មតិយោបល់