ក្លឹប Barcelona បានឆ្មក់យកខ្សែបម្រើម្នាក់ដែលក្លឹប Real Madrid ចង់បានគឺកីឡាករ Adre Gomes របស់ក្លឹប Valencia កាលពីយប់មិញនេះបានសម្រេចហើយ។
Real Madrid បានព្យាយាមទាក់ទងទិញ Gomes ពី Valencia តាំងពីសប្ដាហ៍មុន ប៉ុន្តែអ្វីគ្រប់យ៉ាងមិនបានសម្រេចផង ក៏ត្រូវក្លឹប Barca ទាក់ទងយកមុនបានបាត់ដោយដាក់តម្លៃខ្លួន៤១,៥លានផោន។ ដោយការចុះកុងត្រានេះ ធ្វើឡើងលឿនមែនទែន ដោយគ្រាន់តែភ្នាក់ងារទៅចរចាភ្លាម ក៏ត្រូវរ៉ូវគ្នាភ្លាមតែម្ដង។កីឡាករវ័យ២២ឆ្នាំខាងលើនេះ Real Madrid ចង់បានដើម្បីលេងជំនួសកន្លែងរបស់ Luka Modric នៅពេលកីឡាករសញ្ជាតិក្រូអាតរូបនេះរងរបួស។ មិនត្រឹមតែក្លឹបអធិរាជសនេះទេ សូម្បីតែ Juventus ក៏ត្រូវបានគេដឹងថាចង់បាន Gomes យកទៅលេងជំនួស Pual Pogba ផងដែរ។
នេះជាកីឡាករទី៤ហើយ ដែលក្លឹប Barcelona ទិញចូលក្នុងរដូវកាលដោះដូរកីឡាករនេះ ដោយ៣នាក់កន្លងមករួមមាន Denis Suarez, Samuel Umtiti និង Lucas Digne ៕
មតិយោបល់