ភ្នំពេញៈ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានក្តៅចិត្ត ដល់ថ្នាក់ឈួលចុងច្រមុះ ដាក់ដល់អ្នកទើសនាង និងគ្រួសារនាង ដែលបានប្រកាសលក់ផ្ទះក្នុងតម្លៃ ជាង ១០ម៉ឺនដុល្លារនោះ។
យោងតាមហ្វេសប៊ុករបស់ អ្នកនាង ខាត់ សុឃីម បានសរសេរថា «គ្រួសារខ្ញុំ មិនបានរុកគួនគ្រួសារអ្នកណាទេ ក៏មិនទើសអ្នកណាដែរ ហេតុអីគ្រាន់តែប្រកាសលក់ផ្ទះ ក៏ មានអ្នកទើសដែរ » ។
តារាពហុជំនាញខាងលើ បានសរសេរថា «ចង់ប្រាប់ថា ខ្ញុំមិនបានទៅលួចប្លន់ ឫក៏បោកប្រាស់អ្នកណា ឫយកលុយទៅលេងល្បែងដែរ ហើយបើទើសខ្ញុំ អញ្ចឹង ជួយរកម៉ូយទិញផ្ទះ ខ្ញុំវិញបានបុណ្យជាង ខ្មែរដូចគ្នាទេ បើមិនស្រលាញ់សូមកុំទើស » ៕
មតិយោបល់