ភ្នំពេញៈ អគ្គិសនីកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១០៖៣០នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៤ (GS4-F20) ដែលមានទីតាំងស្ថិតនៅ (១)ផ្លូវជាតិលេខ៤ ភូមិកន្ទោក ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ (២)ភូមិអង្គ ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មូលហេតុនៃការផ្ដាក់ភ្លើងបណ្ដោះអាសន្ននេះ ត្រូវអគ្គិសនីកម្ពុជា បញ្ជាក់ថា ដើម្បីឲ្យក្រុមការងារធ្វើការប៉ុងលីញថ្មីចូល PT1062។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១១៖៣០នាទីព្រឹក៕
មតិយោបល់