ព័ត៌មានសិល្បៈ និងកម្សាន្ត

MV បទ”ក្រមុំស្រុកស្រែ” ឈួន សុវណ្ណឆៃ គ្រាន់តែឃើញសកម្មភាព ក៏រស់រវើក

កាលពីថ្ងៃបិណ្ឌ គេឃើញតារាចម្រៀង អ្នកនាង ឈួន សុវណ្ណឆៃ ចេញថតMV បទ”ក្រមុំស្រុកស្រែ” ដែលមានអត្ថន័យ និង សាច់រឿងទាក់ទងនឹងពិធីបុណ្យភ្ជុំ។ អ្វីដែលគេចាប់អារម្មណ៍ គឺគ្រាន់តែសកម្មភាព ក្នុងការថតបទចម្រៀងនេះ គ្រាន់តែឃើញក៏រស់រវើកដែរ ខណ:ដែលសិល្បករសិល្បការិនី ដែលចូលរួមសម្ដែង ក្នុងបទចម្រៀងនេះ ក៏មានចាស់ក្មេងស្អាតៗសង្ហារៗ ហើយមានច្រើនរូប។

សកម្មភាពដែលបានរំលេច ក្នុងការថតបទ”ក្រមុំស្រុកស្រែ”នោះ គឺអ្នកនាង ឈួន សុវណ្ណឆៃ និងក្រុមការងារ ចុះថតនៅវត្តសំរោងអណ្ដែត ដោយនោះមិនគ្រាន់ តែជាការថតបទចម្រៀងតែម្យ៉ាងទេ តែក៏ជាសកម្មភាពធ្វើបុណ្យផងដែរ ទើបសកម្មភាពនៅក្នុងថ្ងៃនោះ មើលទៅរស់រវើក។ មួយបទនេះ ក៏ត្រូវបន្តថតដល់ខេត្តកំពង់ស្ពឺ ផងដែរ ទើបមើលទៅរស់រវើកនឹងទាក់ទាញ សូម្បីតែមិនទាន់ ចេញជាវីដេអូផង។

អ្នកនាងឈួន សុវណ្ណឆៃ បញ្ជាក់ថា អ្នកនាងនៅតែបន្តផលិតបទចម្រៀង ចំណាយផ្ទាល់ខ្លួន មិនមែនដោយសារចង់ប្រជែង ទីផ្សារដូចមុនទៀតទេ គឺដោយសារហេតុផល នៅស្រទ្បាញ់វិស័យចម្រៀងប៉ុណ្ណោះ។ យ៉ាងណាមិញ គ្រប់សាច់រឿងដែលអ្នកនាងផលិតឡើងក្នុង MV ក៏គិតពីគុណភាព និងខ្លឹមសារអប់រំ ផងដែរ ដោយមិនមែនចេះតែផលិតៗនោះដែរ៕

មតិយោបល់