បន្ទាប់ពីចំណាយពេលថតបទចម្រៀងហាលភ្លៀង នៅរសៀលថ្ងៃទី១៨ កញ្ញា មុននេះ តារាចម្រៀង អ្នកនាង ឈួន សុវណ្ណឆៃ បានបញ្ចេញ MV បទ”ក្រមុំស្រុកស្រែ” ដែលជាបទនិពន្ធថ្មីរបស់ខ្លួន ជាផ្លូវការហើយ។ នេះជាបទដែលឆ្លុះបញ្ចាំង ពីប្រពៃណីខែភ្ជុំវិចនំ ដែលត្រូវនឹងបរិបទ របស់បងប្អូនប្រជាពលរដ្ឋខ្មែរតែម្ដង ខណៈដែលបទចម្រៀងនេះ ក៏មានសាច់រឿង ឆ្លុះបញ្ចាំងពីជីវភាពអ្នកស្រុកស្រែ និងពីទំនៀមទំលាប់វិចនំខ្មែរ បន្ថែមពីលើការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា នារដូវភ្ជុំនេះ។
អ្នកនាង ឈួន សុវណ្ណឆៃ និយាយថា ដើម្បីអបអរបុណ្យភ្ជុំ អ្នកនាងមានតែបទ “ក្រមុំស្រុកស្រែ”ទុកជាចំណងដៃប៉ុណ្ណោះ ដោយបទចម្រៀងនេះ អ្នកនាង គឺជាអ្នកចំណាយផលិតទាំងស្រុង ព្រោះតែស្រទ្បាញ់តែម្ដង។ អ្នកនាងថា ខ្លួននៅតែមិនអាចដាច់ឆ្ងាយ ពីសិល្បៈដែលធ្លាប់ ជ្រោមជ្រែងអោយអ្នកនាង មានថ្ងៃនេះនោះទេ ទើបអ្នកនាង នៅតែក្រវែលៗនឹងសិល្បៈ បើទោះជាអ្នកនាង មានមុខរបរ និងមានជីវភាពមួយ ល្អប្រសើរទៅហើយ។
អ្នកនាងបានទាំងរំពឹងថា បទចម្រៀង”ក្រមុំស្រុកស្រែ” នឹងជួយអំពេរអារម្មណ៍ បងប្អូនខ្មែរ ទាំងក្នុងស្រុក ជាពិសេសអ្នករស់នៅក្រៅប្រទេស អោយបាត់នឹក ស្រុកនោះផង។ ខាងក្រោមនេះ ជា MV ក្ដៅៗរបស់អ្នកនាង ឈួន សុវណ្ណឆៃ ក្នុងបទ”ក្រមុំស្រុកស្រែ”៖
មតិយោបល់