ត្បូងឃ្មុំៈ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ០២និង១០នាទីទៀបភ្លឺ មានករណីដាច់ចរន្តអគ្គិសនីពី AutoRecloser តាមច្រកដូង៧ដើម មូលហេតុដោយសារភ្លើងឆេះផ្ទះនៅផ្សារដារធ្វើឲ្យឆេះដាច់ដល់ខ្សែបណ្តាញMV ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖
១/ ភូមិដារកណ្តោល ភូមិដារលិច ភូមិវាលស្រែដារ ភូមិដារផ្សារ ភូមិចំការគរ ភូមិឆ្ងរជើង ភូមិឆ្ងរកណ្តាល ភូមិឆ្ងរកើត ភូមិបូរីតេជោថ្មី ភូមិសំរោងជើង ភូមិសាឡង់១ ភូមិសាឡង់២ ភូមិទ្រៀក ឃុំដារ។
២/ ភូមិសំរោង ភូមិបង្គៅ ភូមិឃ្លៃ ភូមិព្រះពន្លា ភូមិប្រីយ៍ ឃុំទ្រៀក ។
៣/ ភូមិជីប៉េះ ភូមិបាតជើងតាព្រហ្ម ភូមិមុខក្រាស់ ភូមិសង្គមមានជ័យចាស់ ភូមិសង្គមមានជ័យថ្មី ភូមិសង្គមមានជ័យ ភូមិមេមត់ថ្មី ភូមិមេមត់ផ្សារ ភូមិត្បូងវត្ត ភូមិត្របែក ភូមិត្រពាំងរាំង ភូមិម៉ាស៊ីនទឹក ភូមិណង់ក្រពើ ឃុំមេមត់។
៤/ ភូមិជាំទ្រៀក ភូមិខ្នងក្រពើកើត ភូមិខ្នងក្រពើលិច ភូមិរោងចក្រស្ករ ភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
៥/ ដាច់ចរន្តបញ្ជូនទៅសហគ្រាស ធីអេច & កូគីផៅវ័រ ឌីវេឡុបម៉ិន ឯ.ក អាជ្ញាបណ្ណសេវាករស៊ាង ស៊ីផាន និង ដាច់ចរន្តទៅសាខាជាំក្រវៀន ។
ក្រុមការងារពុំអាចធ្វើការជួសជុលទាំងយប់បាន រង់ចាំធ្វើការជួសជុលនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៩ ៕
ព័ត៌មានជាតិ
មតិយោបល់