ព្រៃវែងៈ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៥៥នាទីព្រឹក លើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៦៥-៦៦ ត្រង់ចំណុចភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង មានរថយន្តមួយគ្រឿង ម៉ាក ធន់ត្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-1918 បើកបរដោយឈ្មោះ ហួត ចន្ធី ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើដំណើរពីកើតមកលិច ដល់កន្លែងកើតហេតុ រថយន្តបានបត់ស្តាំ រួចជ្រុលទៅគៀរដៃម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX-8247 បើកបរដោយឈ្មោះ ហុក ហៀក ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិគោកគង់កើត ឃុំគោកគង់ ស្រុកកញ្ជ្រៀច មានពាក់មួកសុវត្ថិភាព ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យដួល អ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ អ្នករងរបួសសមត្ថកិច្ចបញ្ជូនមកមន្ទីរពេទ្យស្រុកពារាំង រីឯវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់