ព័ត៌មានជាតិ

ឆក់មិនបានរត់មិនរួច! យុវជនម្នាក់ត្រូវពលរដ្ឋជិះម៉ូតូដេញតាមចាប់ ប្រគល់ជូនសមត្ថកិច្ចករណី…

ភ្នំពេញៈ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ៤និង១០នាទីរសៀល ប្រជាពលរដ្ឋឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម ២នាក់ ឲ្យសមត្ថកិច្ចករណីឆក់ទូរស័ព្ទ ស្ថិតតាមបណ្ដោយផ្លូវ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ កុយ អាយុ ១៦ឆ្នាំ មុខរបរជួយលក់ដូរឪពុក ស្នាក់នៅផ្សារបឹងសាឡាងថ្មី និងម្នាក់ទៀតឈ្មោះ ហុង បានរត់គេចខ្លួនបាត់ ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ ដើរចេញពីផ្សារ ធីខេ ពេលធ្វើដំណើរតាមផ្លូវ៥១៦ បានដកទូរស័ព្ទមករកតេ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូ និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1HV-9845 មកពីក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ តែមិនបានសម្រេចត្រូវជនរងគ្រោះប្រទាញប្រទុងយកមកវិញ ខណៈនោះជនសង្ស័យបានព្យាយាមជិះម៉ូតូគេច តែត្រូវប្រជាពលរដ្ឋ ឃើញជួយជិះម៉ូតូដេញរហូតដល់ផ្លូវ៣៣៧ ក៏ចាប់បានម្នាក់ ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះទៅដល់នាំខ្លួនជនសង្ស័យទៅសាកសួរ នៅប៉ុស្តិ៍នគរបាលបឹងកក់១ ដើម្បីចាត់ការតាមនីតិវិធី ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងទីនោះតែម្ដង៕

មតិយោបល់