ព័ត៌មានសិល្បៈ និងកម្សាន្ត

(មានវីដេអូ)នាយខ្ជិបជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តផែនស្ងួតសូងួនបុកពីក្រោយ

ភ្នំពេញៈ នាយខ្ជិប តារាកំប្លែងដែលពោរពេញទៅដោយសម្តីចាកទឹកមិនលេច ធ្វើឲ្យទស្សនិកជនសើចក្អាកក្អាយ តែយប់មិញនេះ នាយកំពុងជួបនូវគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តក្រុមហ៊ុន ផែនស្ងួត សូងួន បុកពីក្រោយ តែមិនបង្កឲ្យនាយគ្រោះថ្នាកនោះទេ ។

បើតាមភ្នាក់ងាររបស់ Post News រាយការណ៍ឲ្យដឹងថា នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ មានរថយន្ត Highlander ពាក់ស្លាកលេខភ្នំពេញ 2N-7886 ដែលគេស្គាល់ថាម្ចាស់រថយន្តនេះ គឺជាតារាកំប្លែងដ៏ល្បីល្បាញ ឈ្មោះ នាយខ្ជិប បានហៀបបត់ចូលផ្ទះ ក៏មានរថយន្ត ផែស្ងួតខាងលើ បុកពីក្រោយបណ្តាលឲ្យបែកកញ្ជក់ខ្ទេច តែម្តង ។
ហេតុការណ៍នេះ បានកើតឡើង នៅផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយគ្រោះថ្នាក់ចរាចរណ៍នាយខ្ជិប បាននិយាយ«ខ្ញុំមិនចង់បានអ្វីនោះទេ តែចង់បាននូវសំណងឲ្យគ្រប់គ្រាន់» ។

បើទោះបីជាយ៉ាងនេះក្តី ភាគីទាំងពីរ បានព្យាយាមសម្រួលគ្នាដែរ ប៉ុន្ដែមិនត្រូវគ្នា ក្រោយមកសមត្ថកិច្ចជំនាញបានយករថយន្ដទាំង២ទៅរក្សាទុក ដើម្បីដោះស្រាយតាមក្រោយ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=MaQTlx9qzmw&feature=youtu.be
Neay Kjib

មតិយោបល់