ចិនៈ យោធាប្រទេសចិន បានបង្ហាញនូវមីស៊ីលបំពាក់ក្បាល គ្រាប់នុយក្លេអ៊ែរថ្មី ដែលគេជឿថា មានសមត្ថភាពលើសលុបលើខែលប្រឆាំងមីស៊ីល ដែលបានដាក់ពង្រាយរួចជាស្រេច ដោយអាមេរិក និងសម្ព័ន្ធមិត្ត។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩។
គ្រាប់មីស៊ីល DF-17 ដែលបំពាក់លើយានយន្ត គឺស្ថិតក្នុងចំណោមអាវុធ ដែលត្រូវបានបង្ហាញកាលពីថ្ងៃអង្គារ នៅក្នុងក្បួនព្យុហយាត្រាយោធាដ៏ធំមួយ ដឹកនាំដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីប្រារព្ធខួបលើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
អ្នកវិភាគមួយចំនួន បានហៅមីស៊ីលថ្មីនោះថា ជាការគំរាមកំហែងដល់ស្ថេរភាពក្នុងតំបន់ ពីព្រោះល្បឿនរបស់វាលឿនជាងសំទ្បេង នៅពេលកំណត់គោលដៅបាញ់ សម្រាប់ការឆ្លើយតប៕
មតិយោបល់