ព័ត៌មានជាតិ

ឲ្យតែប្រើរួចដឹងតែខ្លាំងចឹងហ្មង!!

ភ្នំពេញ: នៅវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៩ ត្រង់ចំណុច ផ្ទះលេខ ២៥អា ផ្លូវលំ ក្រុមទី៣ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានករណីប្រើប្រាស់នូវសារធាតុញៀនបង្កឡើងដោយជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ ទិត្យ ទុំ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះ លេខ២៥អា ផ្លូវលំ ភូមិចោមចៅ៣ សង្កាត់ចមចៅទី២ ខណ្ឌពោធិ៍សែនជ័យ(ឃាត់ខ្លួន)។

ដំណើររឿង៖ នៅមុនពេលនាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល សមត្ថកិច្ចបានទទួលព័ត៌មានពីក្រុមគ្រួសារជនសង្ស័យ ថា មានកូនកំពុងអុកឡុកនៅក្នុងក្រុមគ្រួសារ សុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ពេលនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ក៏បានឃើញជនសង្ស័យកំពុងស្រែកឡូឡា បង្កការរំខានដល់ ក្រុមគ្រួសារនិងអ្នកជិតខាង ក៏ធ្វើការនាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ពិតប្រាកដមែន បច្ចុប្បន្ន ប៉ុស្តិ៍នគរបាលរដ្ឋបាល បានកសាងសំណុំរឿង នឹងបញ្ជូនជនសង្ស័យមកកាន់ ផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត៕

មតិយោបល់