ដ្បិតតែមិនទាន់ឈរឈ្មោះជាតារាល្បីនៅឡើយ ប៉ុន្តែគេកត់សម្គាល់ ថាពិធីខួបកំណើត កាលពីថ្ងៃទី៤ តុលា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក តារាសម្ដែងវ័យ២៤ឆ្នាំ លោក សួស វិសាល ហៅ ណាផាត់ គឺមានភ្ញៀវកិត្តិយស និងតារាសិល្បៈកុះករ។ លោកក៏បានទម្លាយអោយដឹងពីមូលហេតុ ប្រឡូកសិល្បៈដល់ទៅជាង៣ឆ្នាំ តែមិនទាន់មានមហាជនស្គាល់ទូលំទូលាយ។
លោក សាណាផាត់ បញ្ជាក់ថាលោកទើបធ្វើខួបកំណើត ទ្រង់ទ្រាយអញ្ជើញភ្ញៀវធំដុំ ជាលើកទី១ប៉ុណ្ណោះ តាំងពីចូលសិល្បៈ។ លោកហ៑ានចំណាយធនធាន ធ្វើខួបជាលើកដំបូងនេះ គឺបន្ទាប់ពីប្រឡូកសិល្បៈជាង៣ឆ្នាំ លោកទទួលបានឱកាស ថតបានរឿងខ្លី និង MV ជាច្រើន ខណៈដែលភាពយន្តខ្នាតធំ និង ភាពយន្តភាគទូរទស្សន៍ ក៏មានគេហៅថតច្រើន។
យ៉ាងណាមិញលោកថា ខ្លួនមិនដែលបានទទួលថតភាពយន្តភាគ ឬ ភាពយន្តខ្នាតធំនោះ ដោយសារតែលោក មានការងារពេញម៉ោងមួយ ដែលពិបាកសុំច្បាប់ច្រើនថ្ងៃ។ លោកទទួលថតតែការសម្ដែងណា ដែលប្រើពេលមួយថ្ងៃ ឬ តិចថ្ងៃប៉ុណ្ណោះ ខណៈដែលការងារត្រូវថតខេត្តឆ្ងាយ ក៏លោកមិនសូវបានទទួល។ លោកថា នេះជាហេតុផលប្រឡូកសិល្បៈមិនសូវល្បី ប៉ុន្តែក៏មានស្នាដៃសម្ដែងច្រើននាពេលចុងក្រោយផងដែរ ទើបមានទំនាក់ទំនង ច្រើនជាមួយតារាសិល្បៈ ជាពិសេសតារាៗរៀមច្បង។
លោក សា ណាផាត់ បន្តថា បើលោកកុំចូលសិល្បៈលេងៗ លិបលៗ បាត់មុខចុះ ឡើងៗ ប្រហែលសន្ទុះទីផ្សារនឹងមានច្រើនណាស់ ស្របគ្នាដែលលោក ក៏ស្គាល់ផលិតករ ហើយត្រូវបានផលិតករទាក់ទងអោយថតរឿងជាហូរហែរ តែទទួលមិនបាន ដោយសារជាប់ការងារ។ យ៉ាងណាមិញលោកអះអាងថា នឹងប្ដូរការងារ ដែលមានពេលវេលាជាងនេះ ឬអាចឈប់ការងារដែលប៉ះពាល់តែម្ដង ដើម្បីអាចប្រឡូកសិល្បៈ អោយបានស៑ប់។
ដោយឡែកសម្រាប់ពិធីខួបកំណើត កូនច្បងក្នុងគ្រួសារ ដែលមានស្រុកកំណើត នៅខេត្តក្រចេះរូបនេះ បញ្ជាក់ថាគ្រោងធ្វើតែ១០តុប៉ុណ្ណោះ ប៉ុន្តែដោយសារតែ ការអាណិតស្រទ្បាញ់ តារាសិល្បៈ និងភ្ញៀវកិត្តិយស ចូលរួមលើសតុច្រើន ដល់ថ្នាក់រៀបចំតុទទួលមិនទាន់៕
មតិយោបល់