ព័ត៌មានជាតិ

ហេតុតែចង់ជួយ! បុរសម្នាក់ត្រូវឱម៉ាល់ទិចស្លាប់ ខណៈឡើងកាប់ធាងត្នោតឲ្យប្រពន្ធ

កំពង់ស្ពឺ: នៅវេលាម៉ោង ៨និង០០នាទីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ឡើងដើមត្នោត កាប់ធាងឲ្យប្រពន្ធយកមកដេរស្លឹកប្រក់ផ្ទះ ត្រូវឱម៉ាល់មួយសំបុកទិចស្លាប់ ស្ថិតក្នុងភូមិតាកួន ឃុំពោធិអង្រ្កង ស្រុកបសេដ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ ញ៉ែម សាវឿន អាយុ ៥៧ឆ្នាំ មុខរបរសន្តិសុខ មានស្រុកកំណើតនៅឃុំភូមិកើតហេតុខាងលើ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានសុំច្បាប់សម្រាកទៅលេងស្រុក ជួបជុំប្រពន្ធកូននិងជួយធ្វើការងារផ្ទះខ្លះៗ ដោយឡើងកាប់ធាងត្នោតឲ្យប្រពន្ធដេរធ្វើស្លឹកប្រក់ដំបូលផ្ទះ សំណាងមិនល្អចំសំបុកឱម៉ាល់ទិចពេញខ្លួន សន្លប់បាត់ស្មារតីដង្ហើមស្មើទៅស្មើនៅ រួចក្រុមគ្រួសារអ្នកភូមិបានបញ្ជូនទៅមន្ទីរពេទ្យ តែត្រូវដាច់ខ្យល់ស្លាប់មុនពេលទៅដល់មន្ទីរពេទ្យ សពត្រូវដឹកមកយកវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់