អ្នកដឹកនាំសម្ដែងល្បីឈ្មោះប្រចាំផលិតកម្មថោន លោក រិទ្ធ អូមេហ្គា (Rith Omega) ធ្វើអោយម្នាក់ៗ ផ្ដោតការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីលោកបង្ហោះសារមួយល្បះធំ វាយបកទៅកាន់អ្នកមាក់ងាយលោកពីសំបកក្រៅ ដែលសូម្បីតែអ្នកគាំទ្រលោក ក៏គាំទ្រសំណេរនោះ។ សាររបស់លោកមិនត្រឹមតែចាក់ដោត អ្នកមាក់ងាយរបស់លោក តែប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើអោយអ្នកមានទម្លាប់មាក់ងាយដល់អ្នកដទៃផងដែរ។
លោកបានបង្ហោះថា”- ស្បែកជេីងផ្ទាត់ អាវយឺត ខោខោប៊ូយ ជា Styleរាល់ថ្ងៃរបស់ខ្ញុំ អ្នកខ្លះមេីលលេី មេីលក្រោម មិនអោយតំលៃ ពេបមាត់ដាក់ – តែខ្ញុំពាក់បែបនេះវាទម្លាប់ នឹងស្រួលខ្លួន ព្រោះខ្ញុំឋានៈក្រមធ្យម មិនមែនអ្នកមាន នឹង Hight Show ចឹងយេីងស្លៀកពាក់តាមកម្រិតជីវភាព មិនហក់លោតតែសំបកក្រៅ
– ឃេីញឯងសាក់ពេញដៃថា ឯងនឹងក្មេងទំនេីង សុំទោសវាគ្រាន់តែជាការស្រទ្បាញ់ និងជាសិល្បះលំអរខ្លួនទេ
– មិនប្រាកដថា អ្នកសាក់សុទ្ធតែពាលទេ ព្រោះខ្ញុំតែងតែជួយការសង្គម នឹងធ្វេីទានជាមួយចាស់ៗ ដែលអនាថាតាមផ្លូវរាល់ថ្ងៃ ចុះអ្នកឯងវិញ? ចោរខ្លះ អត់មានសាក់ផង ម៉េចធ្វេីចោរ?
– សំខាន់ខ្ញុំមានការងារ នឹងមុខរបរត្រឹមត្រូវ (ធ្វេីការផង រកសុីផង) មានសញ្ញាប័ត្រ (MBA) ដែលតេី បញ្ជាក់ថាបានឆ្លងកាត់ការសិក្សា និយាយរួមរៀនចប់ដែល តាំងពី2015 😀”។
ការលើកឡើងរបស់លោក គឺស្របនឹងគេដឹងថា លោកគឺជាអ្នកដឹកនាំសម្ដែង ប្រចាំផលិតកម្មថោន ជាម្ចាស់ភាគហ៑ុនក្លិបកម្សាន្ត QK ជាម្ចាស់ហាងស៑ុបខ្យង កោះពេជ្រ និងសាខាមួយចំនួន ជាម្ចាស់ហាងតែបៃតងឆប់ឆាហ៍នៅខេត្តបាត់ដំបង និង ម្ចាស់ប្រេនបាយក្ដាំង Rith Omega ដោយជីវភាពរបស់លោក និងភរិយា ក៏លូយឆាយផងដែរ ទាំងការប្រើប្រាស់រថយន្តទំនើបផង ចាប់តាំងពីលោករៀនចប់ អនុបណ្ឌិត្យផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ កាលពីឆ្នាំ២០១៥៕
មតិយោបល់