ព័ត៌មានជាតិ

រថយន្តក្រឡុងស៊ីម៉ងត៍បុកម៉ូតូបណ្ដាលយុវជនម្នាក់រងរបួស

ភ្នំពេញ: រថយន្តក្រឡុកស៊ីម៉ងត៍ចេញចូលខុសម៉ោងពេល កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍
វេលាម៉ោង ១៤និង០០នាទី ត្រង់ចំណុចក្រោមស្ពានអាកាស៥មករាផ្លូវលេខ២៨៩កែងផ្លូវ១១០ ក្នុងសង្កាត់ ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាក Sunny (ប្រភេទក្រឡុកស៊ីមងត៍) ពណ៌ស ស្លាកលេខ ភ្នំពេញ 4A-1752 បុកជាមួយម៉ូតូម៉ាក Nex ពណ៌ស ស្លាកលេខ កំពង់ចាម 1N-7866។

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកវត្ថុតាងត្រូវបានធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំការដោះស្រាយតាមនីតិវិធី៕

មតិយោបល់