ព័ត៌មានសិល្បៈ និងកម្សាន្ត

កំពូលតារាហ្វេសប៊ុក សិចស៊ីស្អាតជាងគេប្រចាំឆ្នាំ​២០១៦

គួរបង្ហើបប្រាប់ពីតារាហ្វេសប៊ុក ដែលសិចស៊ីស្អាតដាច់គេ ក្នុងប្រទេសថៃ ប្រចាំឆ្នាំ​២០១៦ ហើយក៏គ្មានស្រីស្អាតឯណាដែលកើតមកភ្លាមត្រូវបានគេនិយាយ ដូចនារីទាំង ប្រាំ នាក់​ខាងក្រោមនេះដែរ គឺពួកនាងទាំង ស្អាត គួរឲ្យស្រលាញ់ សិចស៊ី ហើយរាល់រូបភាពរបស់នាងមានភាពទាក់ទាញ សូម្បីតែទំព័រផេក របស់នាងមានអ្នកតាមដានរាប់សែននាក់ឯណោះ ។

ខាងក្រោមនេះជាតារា ប្រាំ ដួង ដែលកំពុងស្ថិតនៅក្នុងក្រសែភ្នែកបុរសៗជាច្រើន ដែលកំពុងឈ្លក់វង្វេងនឹង សម្រស់នាង ៖

១ . ប៊្លូ ជិរ៉ារាត់
នាងជាគ្រូបង្រៀនវ័យក្មេង នាងល្បីនៅក្នុងបណ្ដាញសង្គមអនឡាញន៍ ក្រៅពីការងារ នាងមានភាពរវល់ច្រើន នាងត្រូវថតរូបបង្ហាញម៉ូដ សិចស៊ី ថតកម្មវិធីឃោសនាផលិតផល ជាពិសេសនាងតែងតែជានារីម៉ូដែល តំណាងផលិតផលនានា ។

២. ប៊ឺរ៉ីយីង
នាងជាតារាហ្វេសប៊ុក ដែលមានសម្រស់ទាក់ទាញខ្លាំងបំផុត រាល់វីដេអូដែលនាងបានឡាយទៅកាន់ពិភពលោក មានអ្នកចូលទស្សនាការផ្សាយផ្ទាល់ ពីសកម្មភាពធ្វើកិច្ចការផ្ទះរបស់នាង រាប់ពាន់នាក់ឯណោះ បណ្ដាលឲ្យនាងមានភាពល្បីល្បាញ នៅលើសង្គមទស្សនីយ៍ភាព។

៣. លីនឡា លីឡានីន
នារីម្នាក់នេះមានហ្វេនគាំទ្រនាង ១ លាននាក់ជាង ហើយនាងជាអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ និយាយជារួមនាងជាអ្នកគាំទ្រ ក្រុមកីឡាករ លីវើហ៊្វូល ដែលពេលទំនេររបស់នាងចូលចិត្ត ច្រៀង នឹង​ សម្ដែង តាមរយៈឃ្លីបវីដេអូ ។

៤. បូគី ផាសិនី
ក្មេងស្រីតូចច្រលឹង មានទំហំទាំង ៣ គឺ 35-24-34 ជានារីថៃ ដែលចូលចិត្តតែងខ្លួន នឹងរៀបចំបែបផែន នៃជីវិតដូចជនជាតិជប៉ុន សូម្បីតែការនិយាយស្ដី ក៏ប្រើតុងសំឡេងដូចនារីជប៉ុនផងដែរ ។

៥. អាលីស អារីហ្សា
ជាតារាណេតអាយដល របស់ប្រទេសថៃ ដែលមានអ្នកគាំទ្រ តាមដានរាប់លាននាក់ គួរឲ្យកំសម្គាល់ថា នារីម្នាក់នេះ ជាតារាអនឡាញន៍ ដែលទើបតែប្រឡូកភាពសិចស៊ីសោះ ក៏ប៉ុន្ដែ នាងទទួលបានភាពល្បីល្បាញលឿន រហូតដល់នាងមានការងារបង្ហាញម៉ូដជាច្រើននៅក្នុងដៃ ហើយអ្វីដែលពិសេសនាងចូលចិត្តស្តាយតុក្កតា ឃីតធី ៕

ប្រភព៖ tvpool

មតិយោបល់