ភ្នំពេញៈ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី ១៣ខែតុលា ឆ្នាំ ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរ៉ូឡា បត់ប៉ះគូទហ្វត បណ្ដាលឲ្យធ្លាក់កាងមុខ។
រថយន្តកូរ៉ូឡា ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2B 0272។ ចំណែករថយន្តរងគ្រោះម៉ាកហ្វត ពណ៌ការ៉ុត ពាក់ស្លាកលេខ ខេមរ:ភូមិន្ទ2-0359។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តទាំងពីរ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៦ មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉ូឡា ដែលបើកពីក្រោយ បានបត់ជ្រុលប៉ះគូថរថយន្តហ្វត បណ្តាលឲ្យធ្លាក់កាងខាងមុខ។ ភ្លាមៗនោះ ម្ចាស់រថយន្តទាំងពីរ ជជែករកខុសត្រូវជាមួយគ្នា យ៉ាងតឹងសរសៃក។
ក្រោយកើតហេតុ សមត្ថកិច្ចបានវាស់វែង យករថយន្តដាក់ខាង ហើយភាគីទាំងសងខាងសម្រួលគ្នា បញ្ចប់រឿងដោយគ្មានខាងណា សងខាងណានោះទេ៕






មតិយោបល់